ភ្នំពេញ៖ ក្រោយប្រកាសស្វែងរកកុមារីលក់ផ្កាម្នាក់កាលពីពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរកឃើញ នឹងប្រកាសពិភាក្សារៀបចំគ្រួសារកុមារីលក់ផ្កា ក្នុងជំនួបនៅថ្ងៃអាទិត្យ ទី២៧ ខែមេសា នាចុងសប្ដាហ៍នេះ។
សម្ដេចតេជោបានសរសេរថា ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជា ជំនួយការខ្ញុំដែលបានរកឃើញកុមារី ស៊ុន ស្រីតីអាយុ៤ឆ្នាំ។ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រិកថ្ងៃអាទិត្យទី២៧មេសា ឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ។
សម្ដេចបានថ្លែងថា ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ។
សម្ដេចថ្លែងថា៖ ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន (comment) លើកពីសិទ្ធ
កុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធរស់រានមានជិវិតដែលវាផ្តើមចេញពីក្រពះ និងសូមកុំប្រញ៉ាប់វិនិឆ្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កំសត់នេះថែមទៀត។
សម្ដេចតេជោបានបន្តថា៖ខ្ញុំនៅចាំបានថាកាលខ្ញុំនៅមានអាយុ៥ឬ៦ឆ្នាំខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះ
វាលំបាកជាងចៅលក់ផ្កាទៅទៀត។ រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធកុមារដោយបំភ្លេចចោលសិទ្ធមានចំណីអាហារបានទេ ព្រោះគ្មានជម្រើសព្រោះពុកនិងបងៗ មិននៅផ្ទះម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីៗនៅតូចៗមិនចេះហែលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះ
ទាំងម្តាយនិងកូន៤នាក់។ សិទ្ធរស់រានមានជិវិតត្រូវតែមានមុនគេបើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធផ្សេងទៀតធ្វើអ្វី៕

