ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយនៅថ្ងៃពុធ (ទី២៣ ខែមេសា) ថា ប្រទេសអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចា ប៉ុន្តែមិនញ៉មនោះឡើយ ខណៈដែលមានលេចចេញនូវព័ត៌មានលម្អិតនៅក្នុងសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អំពីសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀង ដែលនឹងឃើញអ៊ុយក្រែនបាត់បង់ដែនដីស្ទើរតែទាំងអស់កាន់កាប់ដោយរុស្ស៊ី នាពេលនេះ។
លោកស្រី Svyrydenko បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «នឹងមិនមានកិច្ចព្រមព្រៀងណាមួយដែលផ្តល់ឲ្យរុស្ស៊ីនូវមូលដ្ឋានគ្រឹះដ៏រឹងមាំដែលប្រទេសនេះត្រូវការ ដើម្បីប្រមូលផ្តុំ ហើយត្រលប់មកវិញជាមួយនឹងអំពើហិង្សាកាន់តែខ្លាំងជាងមុននោះទេ»។ លោកស្រីបានបន្ថែមថា៖ «ប្រជាជនរបស់យើង នឹងមិនទទួលយកការក្លែងផ្អាកជម្លោះនោះឡើយ»។
គួរបញ្ជាក់ថា នៅសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយនានា បានរាយការណ៍ពីព័ត៌មានលម្អិតនៃសំណើដ៏ទូលំទូលាយមួយរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចព្រមព្រៀង រវាងទីក្រុងគីវ និងទីក្រុងមូស្គូ ដែលស្នើឲ្យមានការទទួលស្គាល់ជាផ្លូវការនូវឧបទ្វីបគ្រីម៉ាដែលត្រូវបានកាន់កាប់របស់អ៊ុយក្រែនថា ជាដែនដីរបស់រុស្ស៊ី ក៏ដូចជាឲ្យទីក្រុងមូស្គូបន្តគ្រប់គ្រងជាក់ស្តែងនៃដែនដីអ៊ុយក្រែនដែលត្រូវបានដណ្ដើមកាន់កាប់ភាគច្រើន៕