IMF តែងតាំងប្រមុខបេសកកម្មដំបូង នៅស៊ីរី ក្នុងរយៈពេល ១៤ឆ្នាំ

2025/04/24 02:57:51 am        19


រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី លោក Mohammed Yosr Bernieh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានតែងតាំង លោក Ron van Rooden ជាប្រមុខបេសកកម្មរបស់ខ្លួនប្រចាំនៅស៊ីរី ដែលធ្វើឲ្យលោកក្លាយជាបេសកកម្មដំបូងគេ នៅប្រទេសនេះ គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង កាលពី ១៤ឆ្នាំកន្លងទៅ។

លោក Bernieh បានប្រាប់ថា ការតែងតាំងលោក van Rooden បានកើតមានឡើង «តាមសំណើរបស់យើង» ហើយលោកបានចែករំលែកការបង្ហោះ នៅលើគេហទំព័រ LinkedIn ដោយបង្ហាញពីការចាប់ដៃរបស់លោកជាមួយលោក van Rooden អំឡុងពេលចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ IMF-World Bank Spring (កិច្ចប្រជុំនិទាឃរដូវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគាពិភពលោក) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោក Bernieh បានសរសេររៀបរាប់ថា៖ «ការតែងតាំងដ៏សំខាន់នេះ គឺជាជំហានដ៏សំខាន់មួយ និងបើកផ្លូវឲ្យមានការសន្ទនា ក្នុងន័យស្ថាបនា រវាង IMF និងប្រទេសស៊ីរី ដោយមានគោលបំណងរួម ក្នុងការជំរុញដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនស៊ីរី»។

ការិយាល័យសារព័ត៌មាន IMF មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ប្រភពដែលស្និទ្ធនឹងការសម្រេចរបស់ IMF នេះ ពាក់ព័ន្ធនឹងស៊ីរី បានបញ្ជាក់ពីការតែងតាំងលោក van Rooden នេះដែរ។

យោងតាមគេហទំព័ររបស់ IMF បានឲ្យដឹងថា ស៊ីរីមិនមានប្រតិបត្តិការជាមួយមូលនិធិនេះ រយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ ដំណើរបេសកកម្មចុងក្រោយរបស់ IMF ទៅកាន់ប្រទេសស៊ីរី គឺនៅចុងឆ្នាំ២០០៩ ពោលគឺជាង ១ឆ្នាំមុនមានការតវ៉ាប្រឆាំងនឹងមេដឹកនាំ ដែលនៅពេលនោះ គឺលោក Bashar al-Assad៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm