ក្រុមអាជ្ញាធរកេនយ៉ា បានរកឃើញសាកសពមនុស្ស ២នាក់ និងមនុស្ស ៥៧នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ នៅព្រះវិហារមួយកន្លែងស្ថិតក្នុងស្រុក Migori នៅតំបន់ភាគខាងលិចកេនយ៉ា ។
ប្រតិបត្តិការជួយសង្រ្គោះ ត្រូវបានកោះហៅ ក្រោយមនុស្ស ១គ្រួសារមកពីស្រុក Nyamira បានវាយប្រហារព្រះវិហារ ដោយទាមទាសាកសពសាច់ញាតិរបស់ពួកគេ ដែលបានស្លាប់នៅក្នុងព្រះវិហារ ។
ក្រុមមន្រ្តីនគរបាល បានរកឃើញសាកសពមនុស្ស ២នាក់ នៅបរិវេនព្រះវិហារ St. Joseph Missions of Africa ស្ថិតក្នុងស្រុក Migori ។
ដោយឡែក មនុស្ស ៥៧នាក់ ដែលត្រូវបានជួយសង្រ្គោះមានសភាពខ្សោយ និងស្លេកស្លាំងខ្លាំង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ប៉ុន្តែពួកគេបែរជាបដិសេធន៍ពុំទទួលយកការព្យាបាលពីគ្រូពេទ្យ និងគិតតែពីច្រៀងចម្រៀងសាសនាទៅវិញ ។
ប្រតិបត្តិការជួយសង្រ្គោះនេះ បានកើតមានឡើង រយៈពេល ២ឆ្នាំក្រោយសាកសពមនុស្សជាង ៤០០នាក់ ត្រូវបានគាស់ពីផ្នូរក្នុងព្រៃ Shakahola ស្ថិតនៅតំបន់ភាគខាងកើតប្រទេសកេនយ៉ា ដែលជិតពាក់កណ្តាលនៃពួកគេគឺជាកុមារ ៕

