ការស្ទង់មតិ៖ ជនជាតិអាមេរិក ជូរចត់លើរឿងសេដ្ឋកិច្ច ខណៈការគាំទ្ររបស់លោក Trump បន្តធ្លាក់ចុះ

2025/04/24 04:14:54 pm        296

ការស្ទង់មតិថ្មីមួយរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានបង្ហាញថា ប្រជាជនអាមេរិក ដែលបោះឆ្នោតឱ្យលោកប្រធានាធិបតី Donald Trump ក្នុងក្តីសង្ឃឹមថាលោកនឹងប្រយុទ្ធប្រឆាំងអតិផរណា និងជំរុញសេដ្ឋកិច្ច ពេលនេះកំពុងតែមិនពេញចិត្តលើផែនការសេដ្ឋកិច្ចរបស់លោក ខណៈនៅពេលលោក Trump កាន់តំណែងដល់ថ្ងៃទី១០០ ម្ចាស់ឆ្នោតទាំងនោះកំពុងទម្លាក់ការគាំទ្រសម្រាប់មេដឹកនាំមកពីបក្សសាធារណរដ្ឋរូបនេះ ដោយសារវិធីសាស្រ្តមិនល្អលើសេដ្ឋកិច្ច និងអតិផរណា។

លោក Trump បានចាប់ផ្តើមអាណត្តិរបស់ខ្លួនក ជាមួយនឹងរបៀបវារៈសេដ្ឋកិច្ចដ៏កម្រោល ដែលបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម ខណៈលោកដាក់ពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក និងព្យាយាមដាក់សម្ពាធដល់ធនាគារកណ្តាលឱ្យធ្វើតាមបំណងរបស់លោក ព្រមទាំងបង្កភាពរង្គោះរង្គើដ៏អាក្រក់បំផុតនៅក្នុងទីផ្សារហិរញ្ញវត្ថុអាមេរិក ចាប់តាំងពីខែដំបូងនៃជំងឺរាតត្បាតកូវីដ កាលពី ៥ឆ្នាំមុនមក។

ពេលនេះប្រជាប្រិយភាពរបស់ប្រធានាធិបតីរូបនេះបានបន្តធ្លាក់យ៉ាងខ្លាំង ដោយមានអ្នកឆ្លើយតបទៅនឹងការស្ទង់មតិដែលបញ្ចប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ត្រឹមតែ ៣៧% ប៉ុណ្ណោះ បានគាំទ្រលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Trump ដោយបន្តធ្លាក់ចុះពីតួលេខ ៤២% ក្នុងប៉ុន្មានម៉ោងបន្ទាប់ពីលោកឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

នៅក្នុងការស្ទង់មតិ Reuters/Ipsos ដែលធ្វើឡើងបន្ទាប់ពីលោក Trump ទើបចូលកាន់តំណែង អ្នកឆ្លើយសំណួរប្រហែល ៥៥% និយាយថា អតិផរណា ឬសេដ្ឋកិច្ចទូលំទូលាយ គួរតែជាការផ្តោតសំខាន់របស់លោកក្នុង ១០០ថ្ងៃដំបូងនៃតំណែង។ ប៉ុន្តែ ៣ខែក្រោយមក អ្នកឆ្លើយសំណួរ ៣ភាគ៤ ក្នុងការស្ទង់មតិចុងក្រោយបង្អស់របស់ Reuters/Ipsos និយាយថា ពួកគេព្រួយបារម្ភថា វិបត្តិសេដ្ឋកិច្ចនឹងមកដល់។ តួលេខ ៥៦% នៃអ្នកឆ្លើយតប រួមទាំងសមាជិកម្នាក់ក្នុងចំណោម ៤នាក់មកពីបក្សសាធារណរដ្ឋ បាននិយាយថា ជំហានរបស់លោក Trump ក្នុងការរង្គោះរង្គើសេដ្ឋកិច្ចគឺ "ខុសឆ្គងពេកហើយ"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm