មនុស្សជាង ២៣០នាក់របួស ក្នុងគ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ អង្រួនទីក្រុងអ៊ីស្តង់ប៊ុលរបស់ទួរគី

2025/04/24 05:42:11 pm        49

ការរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ បានអង្រួនទីក្រុងអ៊ីស្តង់ប៊ុល និងតំបន់ផ្សេងទៀតរបស់ប្រទេសទួរគីកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបានបង្កឱ្យមានការភ័យស្លន់ស្លោ និងការរងរបួសជាច្រើននៅក្នុងទីក្រុងដែលមានមនុស្ស១៦ លាននាក់រស់នៅ ទោះពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាតធ្ងន់ធ្ងរក៏ដោយ។

យ៉ាងហោចណាស់មនុស្ស២៣៦នាក់ត្រូវបានព្យាបាលដោយរបួស ខណៈព្យាយាមលោតពីលើអគារ ឬដោយសារការភ័យស្លន់ស្លោ ភាគច្រើននៃអ្នករបួសនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ជាទីដែលអ្នកស្រុកកំពុងភ័យស្លន់ស្លោ ព្រោះទីក្រុងនេះត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់សម្រាប់ការរញ្ជួយដីដ៏ធំ។

យោងតាមការស្ទង់ភូគព្ភសាស្ត្រហរដ្ឋអាមេរិក ការរញ្ជួយដីនេះមានជម្រៅ ១០ គីឡូម៉ែត្រ ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងអ៊ីស្តង់ប៊ុល ក្នុងសមុទ្រម៉ាម៉ារ៉ា (Marmara)។

ការរញ្ជួយក៏អង្រួននៅក្នុងខេត្តជិតខាង Tekirdag ខេត្ត Yalovaខេត្ត Bursa ខេត្ត Balikesir និងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Izmir ចម្ងាយប្រហែល ៥៥០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងអ៊ីស្តង់ប៊ុល។ រដ្ឋមន្ត្រីមហាផ្ទៃលោក Ali Yerlikaya បាននិយាយថា ការរញ្ជួយដីមានរយៈពេល ១៣ វិនាទី ហើយត្រូវបានបន្តដោយរលករញ្ជួយជាង១០០លើក ជាការរំញ័រខ្លាំងបំផុតដែលមានកម្រិត ៥,៩ រ៉ិចទ័រ។

ការរញ្ជួយដីបានចាប់ផ្តើមនៅម៉ោង ១២ និង៤៩ នាទីរសៀលថ្ងៃពុធសប្ដាហ៍នេះ ជាថ្ងៃឈប់សម្រាកសាធារណៈ នៅពេលកុមារជាច្រើនបានសម្រាកពីការសិក្សា និងប្រារព្ធពិធីនៅតាមផ្លូវក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ អ្នកស្រុកដែលភ័យស្លន់ស្លោបានប្រញាប់ប្រញាល់រត់ចេញពីផ្ទះ និងអគាររបស់ពួកគេទៅកាន់ផ្លូវនានា។ ក្រុមអាជ្ញាធរបានជំរុញអ្នកស្រុកជៀសវាងការចូលទៅក្នុងអគារដែលអាចនឹងរងការខូចខាត ហើយបាននិយាយថា សាលកីឡា និងវិហារឥស្លាម នឹងបើកសម្រាប់អ្នកស្រុកដែលមិនចង់ស្នាក់នៅក្នុងផ្ទះរបស់ពួកគេនៅពេលយប់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm