ផ្សារហ៊ុនពិភពលោក បានធូរចិត្តខ្លះ តែក៏នៅរអាក់រអួល ក្រោយលោក Trump បង្វែរជំហរលើពន្ធ

2025/04/24 10:49:08 am        93

ទីផ្សារភាគហ៊ុនពិភពលោក កំពុងបង្ហាញពីភាពធូរស្រាល ប៉ុន្តែក៏នៅច្របូកច្របល់ខ្លះនាថ្ងៃព្រហស្បតិ៍ (២៤ មេសា) នេះ ហើយការស្ទុះងើបឡើងវិញនៃប្រាក់ដុល្លារបានបាត់បង់ជំហរ ខណៈអ្នកវិនិយោគព្យាយាមសម្របខ្លួនតាមសំឡេងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump និងជំហរមិនច្បាស់លាស់របស់ខ្លួនលើពន្ធ ព្រមទាំងភាពចម្រូងចម្រាសរឿងថ្នាក់ដឹកនាំធនាគារកណ្ដាលអាមេរិក។

ទើបតែសប្តាហ៍នេះ លោក Trump បានវាយប្រហារលើទេសាភិបាលធនាគារកណ្ដាល លោក Jerome Powell តែបន្ទាប់មកក៏បានដកការអំពាវនាវដែលស្នើឱ្យលោក Powell លាលែងពីតំណែង។ លើសពីនេះ ប្រភពមួយនិយាយថា រដ្ឋបាលលោក Trump នឹងបញ្ចុះពន្ធលើទំនិញនាំចូលរបស់ចិន ដែលរង់ចាំការពិភាក្សាជាមួយទីក្រុងប៉េកាំង បន្ទាប់ពីកាសែត Wall Street Journal រាយការណ៍ថា សេតវិមានកំពុងពិចារណាកាត់បន្ថយពន្ធលើចិន។

ជំហរប្រែប្រួលទាំងនេះធ្វើឱ្យទីផ្សាររង្គរង្គើជាថ្មី ដោយសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅជប៉ុន ក្នុងថ្ងៃព្រហស្បតិ៍នេះ បានធ្លាក់ចុះ ០,១៧% ខណៈ Nikkei របស់ជប៉ុន កើនឡើង ០,៨៦%។ កាលពីថ្ងៃពុធ ភាគហ៊ុនអាមេរិក ក៏មើលឃើញស្ថិរភាពជាមួយនឹង Nasdaq និង S&P 500 កើនឡើងប្រហែល ០,២% រៀងគ្នា ខណៈហ៊ុនអឺរ៉ុប EUROSTOXX 50 ឡើងថ្លៃជាង ០,១៦% លើក្តីសង្ឃឹមសម្រាប់ការថយចុះនៃភាពតានតឹងពាណិជ្ជកម្មរវាងចិន និងអាមេរិក។

ប្រាក់ដុល្លារបានបាត់បង់ជំហរមួយចំនួននាថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការស្ទុះងើបឡើងវិញនៅសប្តាហ៍នេះ លើការធូរស្រាលដែលលោក Trump ដកថយលើការរិះគន់លោក Powell ខណៈទំនុកចិត្តរបស់អ្នកវិនិយោគលើទ្រព្យសម្បត្តិអាមេរិក នៅតែមានភាពផុយស្រួយ៕

អត្ថបទដែលទាក់ទង

ប្រទេសជាង២០ បង្ហាញក្ដីបារម្ភខ្លាំងជុំវិញស្ថានភាពមនុស្សធម៌នៅហ្កាហ្សា ដោយសារការកាប់សម្លាប់ពីអ៊ីស្រាអែល
2026/06/10 01:05:45 pm        1
អ៊ុយក្រែនត្រៀមខ្លួនចែករំលែកបច្ចេកវិទ្យាយានដ្រូនជាមួយបណ្ដាប្រទេសអឺរ៉ុបខាងជើងនិងប្រទេសនៅសមុទ្របាល់ទិក
2026/06/10 12:31:38 pm        1
កូដកម្ម បានបិទទីក្រុងនានានៅទូទាំងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយការប៉ះទង្គិចគ្នាដ៏បង្ហូរឈាម
2026/06/10 12:12:42 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ

2026/06/10 01:13:47 pm
​ប្រទេសជាង២០ បង្ហាញក្ដីបារម្ភខ្លាំងជុំវិញស្ថានភាពមនុស្សធម៌នៅហ្កាហ្សា ដោយសារការកាប់សម្លាប់ពីអ៊ីស្រាអែល
2026/06/10 01:05:45 pm
​គ្រូឧទ្ទេសកម្ពុជា និងជប៉ុន ចែករំលែកចំណេះដឹងដល់មន្រ្តីបច្ចេកទេស-អាជ្ញាកណ្តាលសូហ្វតិន្នីស​កម្ពុជា
2026/06/10 12:46:34 pm
​ឯកឧត្តម យី វាសនា ជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន​នៅក្នុង​មហាសន្និបាត​បន្តអាណត្តិថ្មី ២០២៦-២០៣០
2026/06/10 12:33:10 pm
​អ៊ុយក្រែនត្រៀមខ្លួនចែករំលែកបច្ចេកវិទ្យាយានដ្រូនជាមួយបណ្ដាប្រទេសអឺរ៉ុបខាងជើងនិងប្រទេសនៅសមុទ្របាល់ទិក
2026/06/10 12:31:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am