ក្រសួងកសិកម្ម និង​ភាគី​ចិន កំពុង​ចរចា​លើ​នីតិ​វិធី​នាំចេញ​ផ្លែ​មៀន​កម្ពុជា​ទៅ​ប្រទេស​ចិន​

2021/12/07 05:31:14 pm        42

​ភ្នំពេញ៖ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ដឹងថា គិត​មកដល់ពេលនេះ ការចចារ​ក្នុងការ​រៀបចំ​ឯកសារ ក៏​ដូចជា​បច្ចេកទេស​ដើម្បី​ឈានដល់​ការរៀបចំ​ពិធី​ចុះហត្ថលេខាលើ​ពិធីសារអនាម័យ និង​ភូតគាម​អនាម័យជាមួយភាគី​ចិន ស្ថិតក្នុង​ការចរចា​នៅឡើយ​។​

ឯកឧត្តម ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ប្រាប់​ទូរទស្សន៍​ព័ត​មាន ប៊ី​ធី​វី ថា ទាក់ទិន​និង​កិច្ចការ​រ​ច​ចារ​ជាមួយ​ភាគី​ចិន ដើម្បី​ត្រៀម​នាំចេញ​មៀន​ប៉ៃលិន បន្ទាប់ពី​អង្ករ ចេក និង​ស្វាយ​ជាដើម កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការចរចា​លើ​នីតិវិធី​។

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា ក្រោយពី​ចរចា​ពិធីសារ​បច្ចេកទេស​ចប់ ទើប​ចាប់ផ្តើម​ចុះ​ប​ញ្ចី​ចម្ការ ដែល​អាច​នាំចេញ មៀន​ទៅ​ប្រទេស​ចិន​បាន​។​

​លោក តុំ សុ​ភ័​ណ្ឌ តំណាង​សហគមន៍​ផលិតផល​មៀន​ប៉ៃលិន បាន​ឲ្យ​ថា លោក​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ ព​ន្លឿ​ន​ការងារ ព្រោះថា​ឥឡូវនេះ​ប្រជាពលរដ្ឋ​ដាំ​មៀន​កំពុង​ខ្វះ​ទីផ្សារ និង​ស្នើ​ឲ្យ​រដ្ឋ​ជួយ​ដោះស្រាយ​បន្ថែម ទៀត​ចំពោះ​បញ្ហា​ទីផ្សារ​។ តម្លៃ​ឆ្នាំនេះ​មានការ​ធ្លាក់ចុះ​ខ្លាំង ចន្លោះ​ពី ៨០០​ទៅ ១ ៥០០​រៀល ក្នុង​មួយ​គីឡូ​។​

​លោក តុំ សុ​ភ័​ណ្ឌ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន សហគមន៍​ផលិតផល​មៀន​ប៉ៃលិន​មាន​សមាជិក​សរុប ២៣៣​គ្រួសារ មកពី​ខេត្ត​ប៉ៃលិន បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ និង​មាន​ផ្ទៃ​ដាំ​ដំណាំ​មៀន​ក្នុង​សហគមន៍ មាន​ទំហំ​ជាង ២ ៤០០​ហិច​តា​។ ការប្រមូល​ផល​មាន​ចាប់ពី​សីហា ដល់​ខែឧសភា គិត​ជា​មធ្យម​បរិមាណ​ទទួលបាន​ចន្លោះ​ពី ១៥ ០០០​តោន ទៅ ២៥ ០០០​តោន​។ ទីផ្សារ​មៀន​ប៉ៃលិន​កន្លងមក ក្រៅពី​ផ្គត់ផ្គង់​ក្នុងស្រុក បាន​នាំ​ចេញលក់​ទៅ​ប្រទេស​ថៃ​។

​លោក​សង្ឃឹម​ទៀតថា នៅ​ថ្ងៃ​ខាងមុខ​នឹង​អាច​ពង្រីក​ទីផ្សារ​នាំចេញ​បន្ថែមទៀត ជាពិសេស​ទៅកាន់​ប្រទេស​ចិន ខណៈ​ដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ណាស់ ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ភាគី​ចិន ដើម្បី​បើក​ច្រក​ទីផ្សារ​នាំចេញ​៕អត្ថបទ​៖ ឈិ​ត បូរ៉ា​វី  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm