អឺរ៉ុប ដាក់ពិន័យលើក្រុមហ៊ុន Apple និង Meta ចំពោះការបំពានច្បាប់ទីផ្សារឌីជីថល

2025/04/24 07:36:14 pm        70

សហភាពអឺរ៉ុប បានដាក់ការផាកពិន័យលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Apple និង ក្រុមហ៊ុនMeta ពីបទបំពានច្បាប់របស់សហភាពអឺរ៉ុប ដែលបានតាក់តែងឡើងដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌នៅក្នុងទីផ្សារឌីជីថល។

គណៈកម្មការអឺរ៉ុប បានប្រកាសចំណាត់ការនេះកាលពីថ្ងៃពុធ ដោយនិយាយថាក្រុមហ៊ុនទាំងពីរ មិនបានអនុវត្តតាមច្បាប់ទីផ្សារឌីជីថល។

អឺរ៉ុបនិយាយថា ក្រុមហ៊ុន Apple បានបំពានច្បាប់ ព្រោះក្រុមហ៊ុនបានរឹតត្បិតឱកាសរបស់អ្នកបង្កើតកម្មវិធី ក្នុងការផ្តល់ជូនអតិថិជនតាមរយៈបណ្តាញចែកចាយនៅខាងក្រៅកម្មវិធី App Store របស់ខ្លួន។

គណៈកម្មាការ បាននិយាយថា ក្រុមហ៊ុន Meta មិនអនុវត្តតាម ព្រោះតែក្រុមហ៊ុននេះតម្រូវឱ្យអ្នកប្រើប្រាស់ ព្រមព្រៀងលើការបញ្ចូលទិន្នន័យផ្ទាល់ខ្លួនសម្រាប់ការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន ឬបង់ថ្លៃជាវសម្រាប់សេវាកម្មគ្មានការផ្សាយពាណិជ្ជកម្ម។

គណៈកម្មការបាននិយាយថា ខ្លួនបានពិន័យក្រុមហ៊ុន Apple ចំនួន៥០០លានអឺរ៉ូ ស្មើនឹង៥៧០លានដុល្លារ និងក្រុមហ៊ុន Meta ចំនួន២០០លានអឺរ៉ូ ឬប្រហែល២៣០លានដុល្លារ។ នេះជាលើកទីមួយហើយដែលសហភាពអឺរ៉ុប បានដាក់ការផាកពិន័យផ្អែកលើច្បាប់ដែលបានចូលជាធរមានពេញលេញ កាលពីខែមីនា ឆ្នាំមុន។ ច្បាប់នេះ អនុញ្ញាតឱ្យគណៈកម្មាការពិន័យក្រុមហ៊ុននានាដែលមិនអនុវត្តតាមច្បាប់រហូតដល់១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ក្រុមហ៊ុន។

មន្ត្រីក្រុមហ៊ុន Meta បាននិយាយថា គណៈកម្មការអឺរ៉ុបកំពុងព្យាយាមរារាំងអាជីវកម្មអាមេរិកដែលទទួលបានជោគជ័យ ហើយកំពុងបង្ខំឱ្យក្រុមហ៊ុន Meta ផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុនបាននិយាយបន្ថែមថា គណៈកម្មការ ក៏កំពុងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម និងសេដ្ឋកិច្ចរបស់អឺរ៉ុបផងដែរ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        6
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm