ក្រុមការងារបើកកិច្ចប្រជុំស្ដីពីការបង្ការប្រយុទ្ធទប់ស្កាត់ និងការបញ្ចប់ការរីករាលដាលចម្លងមេរោគអេដស៍នៅកម្ពុជា

2025/04/24 08:55:14 pm        113

នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៤ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ ក្រោមប្រធានបទ «ការបង្ការប្រយុទ្ធទប់ស្កាត់ និងការបញ្ចប់ការរីករាលដាលចម្លងមេរោគអេដស៍នៅកម្ពុជា»។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធនិម្មិតសរុបចំនួន៧៤រូប, នៅអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនូវមតិស្វាគមន៍ដល់អង្គប្រជុំ ដោយបានពាំនាំនូវការកោតសរសើរ និងជូនពរឆ្នាំថ្មីពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដល់ក្រុមការងារ នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលបង្កឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍នៅកម្ពុជា។ ឯកឧត្តមថ្លែងថា ទត្រាប្រវ៉ាឡង់មេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមតែ ០,៥ % នៅឆ្នាំ២០២៣ និងឈានទៅលុបបំបាត់អេដស៍ ដែលជាបញ្ហាសុខភាពសាធារណៈនៅកម្ពុជា នាពេលខាងមុននេះ ដោយសម្រេចបានគោលនយោបាយជាតិ៖ ១)កាត់បន្ថយការចម្លងថ្មីតិចជាង ១នាក់ក្នុងមួយថ្ងៃ ឬប្រមាណជាង២០០នាក់ក្នុងមួយឆ្នាំ ២) កាត់បន្ថយការស្លាប់ដោយសារមេរោគអេដស៍ឱ្យនៅក្រោម ២០០នាក់ក្នុងមួយឆ្នាំ និង៣) លុបបំបាត់ការមាក់ងាយ និងរើសអើង។

ឯកឧត្តមបណ្ឌិត បានរំលឹកថា អ្នកផ្ទុកមេរោគអេដស៍លើកដំបូងត្រូវបានរកឃើញនៅកម្ពុជា នៅឆ្នាំ១៩៩១ និងអ្នកជំងឺអេដស៍នៅឆ្នាំ១៩៩៣។ ដោយមានចក្ខុវិស័យ គោលនយោបាយច្បាស់លាស់ប្រាកដប្រជា និងយុទ្ធសាស្ត្រអន្តរាគមន៍ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល រួមជាមួយឆន្ទៈមោះមុតចូលរួមទាំងអស់គ្នា ករណីឆ្លងថ្មីបានថយចុះជាបន្តបន្ទាប់ពី១៩.០០០នាក់នៅឆ្នាំ២០០២ មកនៅត្រឹមតែ ១ ២០០ នៅឆ្នាំ២០២៣ និងករណីស្លាប់ដោយសារជំងឺអេដស៍មានការធ្លាក់ចុះពី១៨.០០០ នៅឆ្នាំ២០០២ មកនៅប្រមាណ១ ១០០ ក្នុងឆ្នាំ២០២៣ ឯអត្រាប្រេវ៉ាឡង់ជំងឺអេដស៍ធ្លាក់ពី ២,៦% នៅឆ្នាំ២០០២ មកត្រឹម ០,៥% ក្នុងឆ្នាំ២០២៣។

ក្រោយកិច្ចពិភាក្សា និងផ្លាស់ប្តូរនៅបទពិសោធន៍នៃការឆ្លើយតបនឹងមេរោគអេដស៍ដ៏ផុសផុលរួចមក ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានអំពាវនាវដល់ក្រុមការងារទាំងអស់ បន្តប្រឹងប្រែងអនុវត្តការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ដើម្បីសម្រេចបាននូវកម្មវត្ថុនៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជារបស់រាជរដ្ឋាភិបាល។ សមាជិក សមាជិកាក្រុមប្រឹក្សាបច្ចេកទេសទាំងអស់បន្តការប្រឹងប្រែងរួមគ្នាប្រកបដោយនវានុវត្តន៍ក្នុងបង្ការការឆ្លងថ្មីនៃមេរោគអេដស៍ជាពិសេសក្នុងចំណោមយុវវ័យ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm