ថៃត្រៀមសាកល្បងប្រព័ន្ធប្រកាសអាសន្នគ្រោះមហន្តរាយ បន្ទាប់ពីមានការរិះគន់ក្រោយរញ្ជួយដី

2025/04/24 09:19:39 pm        131

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធ (២៣ មេសា) ថា ប្រទេសថៃ នឹងធ្វើការសាកល្បងប្រព័ន្ធប្រកាសអាសន្នពីគ្រោះមហន្តរាយតាមទូរសព្ទដៃ បន្ទាប់ពីមានការរិះគន់ថា មិនមានការជូនដំណឹងណាមួយឡើយ ក្រោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរចេញពីសហភាពមីយ៉ាន់ម៉ា កាលពីខែមុន បានបង្កការខូចខាតខ្លាំងនៅទីក្រុងបាងកក។

អគ្គនាយកនៃទីភ្នាក់ងារបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) របស់ថៃ លោក Phasakorn Boonyalak បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយតាមទូរសព្ទដៃ (CBS) សម្រាប់ការប្រកាសអាសន្នគ្រោះមហន្តរាយ នឹងឆ្លងកាត់ការសាកល្បងមួយនៅខែក្រោយនេះ នៅក្នុងតំបន់នានាដែលបានធ្វើមូលដ្ឋានីយកម្ម រួមទាំងរដ្ឋធានី ដែលត្រូវបានអង្រួនយ៉ាងខ្លាំងដោយរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រនៅមីយ៉ាន់ម៉ា ដែលជាអ្នកជិតខាង។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា ដោយចាប់ផ្តើមនៅថ្ងៃទី០២ ខែឧសភា ជាមួយនឹងការធ្វើតេស្ត ៣លើក ដល់ថ្ងៃទី១៣ ឧសភា ប្រព័ន្ធនេះនឹងប្រើប្រាស់បណ្តាញទូរស័ព្ទចំនួន៣ ដើម្បីផ្ញើសារព្រមាន "យ៉ាងឆាប់រហ័ស និងជាមួយនឹងការគ្របដណ្តប់យ៉ាងទូលំទូលាយ ទាំងគ្រោះមហន្តរាយធម្មជាតិ និងការគំរាមកំហែងផ្នែកសន្តិសុខ"។

គួររម្លឹកថា រញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា បានសម្លាប់មនុស្សជាង ៣.៧០០នាក់នៅមីយ៉ាន់ម៉ា និងរាប់សិបនាក់នៅប្លុកអគារកំពុងសាងសង់ក្នុងទីក្រុងបាងកក ដែលដួលរលំក្រោយគ្រោះមហន្តរាយនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm