អ៊ីរ៉ង់ថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ចំពេលមានកិច្ចចរចានុយក្លេអ៊ែរដោយប្រយោល

2025/04/24 02:28:57 pm        69

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក លើបុគ្គល និងអង្គភាពមួយចំនួន ដែលមានទំនាក់ទំនងជាមួយវិស័យថាមពល ប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ ក៏ដូចជាមនុស្សដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេ អ៊ែរ «សន្តិភាព»របស់ប្រទេសនេះផងដែរ។

លោក Baghaei បានធ្វើការអត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួង មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានចេញទណ្ឌកម្មថ្មី ដែលកំណត់គោលដៅទៅលើបុគ្គល និងអង្គភាពសម្រាប់ តួនាទីរបស់ពួកគេ ក្នុងការនាំចេញឧស្ម័នប្រេងរាវ និងប្រេងឆៅរបស់អ៊ីរ៉ង់ ទៅកាន់ទីផ្សារបរទេស។

លោក Baghaei បាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ គឺជា «ការបង្ហាញយ៉ាងច្បាស់អំពីវិធីសាស្រ្តអរិភាពរបស់អ្នកបង្កើតគោលនយោបាយអាមេរិក ចំពោះប្រជាជនអ៊ីរ៉ង់ និងការមិនយកចិត្តទុកដាក់ទៅលើនីតិរដ្ឋ និងសិទ្ធិមនុស្ស»។

លោកបានបន្ថែមថា៖«ការពឹងផ្អែកលើរចនាសម្ព័ន្ធរបស់រដ្ឋបាលសហរដ្ឋអាមេរិកលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកំពុងអភិវឌ្ឍន៍ ជាឧបករណ៍នៃការបំភិតបំភ័យ និងសម្ពាធនយោបាយ រំលោភលើគោលការណ៍ និងបទប្បញ្ញត្តិជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។

លោកបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្សេងគ្នារបស់អ៊ីរ៉ង់ គឺជា «ការគំរាមកំហែង និងទង្វើខុសច្បាប់ ដែលផ្ទុយស្រឡះជាមួយនឹងការអះអាងរបស់សហរដ្ឋអាមេរិក ក្នុងការអនុគ្រោះដល់កិច្ចសន្ទនា និងការចរចា និងបង្ហាញពីការខ្វះសុច្ឆន្ទៈ និងភាពហ្មត់ចត់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងរឿងនេះ។


អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារការ​ផ្ទុះ​ដ៏​ធំ​នៅ​កំពង់ផែ​សំខាន់​របស់​អ៊ីរ៉ង់​បាន​ឡើងដល់ ១៤ នាក់ និង​របួស​ជាង ៧៥០ នាក់​
2025/04/27 06:37:18 am        1
[BREAKING NEWS] លោកTrump និងលោក Zelensky រៀបចំកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានៅខាងក្រៅពិធីបុណ្យព្រះសពរបស់សម្តេចប៉ាប ខណៈសហរដ្ឋអាមេរិកជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាព
2025/04/26 06:12:17 pm        1
លោក Trump ស្តីបន្ទោសអ៊ុយក្រែនចំពោះការផ្តួចផ្តើមសង្រ្គាមដោយនិយាយថាតំបន់គ្រីម៉េនឹងនៅជាមួយរុស្ស៊ី
2025/04/26 04:53:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារការ​ផ្ទុះ​ដ៏​ធំ​នៅ​កំពង់ផែ​សំខាន់​របស់​អ៊ីរ៉ង់​បាន​ឡើងដល់ ១៤ នាក់ និង​របួស​ជាង ៧៥០ នាក់​

2025/04/27 06:37:18 am
​[BREAKING NEWS] លោកTrump និងលោក Zelensky រៀបចំកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានៅខាងក្រៅពិធីបុណ្យព្រះសពរបស់សម្តេចប៉ាប ខណៈសហរដ្ឋអាមេរិកជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាព
2025/04/26 06:12:17 pm
​ពិធីប្រកាសចូលកាន់មុខតំណែងចៅអធិការវត្តចំនួន២៥វត្ត និងស្រោចស្រពសុគន្ធវារី
2025/04/26 05:16:52 pm
​លោក Trump ស្តីបន្ទោសអ៊ុយក្រែនចំពោះការផ្តួចផ្តើមសង្រ្គាមដោយនិយាយថាតំបន់គ្រីម៉េនឹងនៅជាមួយរុស្ស៊ី
2025/04/26 04:53:09 pm
​ប្រទេសអ៊ីរ៉ង់ ស្នើផ្តល់ការសម្របសម្រួលក្នុងជម្លោះឥណ្ឌា-ប៉ាគីស្ថាន
2025/04/26 04:50:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/26 04:44:54 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am