រុស្ស៊ីអនុញ្ញាតឲ្យក្រុមតាលីបង់មានឯកអគ្គរដ្ឋទូតប្រចាំទីក្រុងមូស្គូ

2025/04/24 10:13:15 pm        53

ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងអនុញ្ញាតឲ្យអាជ្ញាធរតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានឯកអគ្គរដ្ឋទូតប្រចាំនៅទីក្រុងមូស្គូ នៅក្នុងការសម្រេចជានិមិត្តរូប រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីខ្លួន បានដកឈ្មោះចេញពី «បញ្ជីភេរវកម្ម» សម្រាប់ក្រុមសកម្មប្រយុទ្ធនេះ។

ទីក្រុងមូស្គូ បានចាត់វិធានការ ដើម្បីធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយរដ្ឋបាលរបស់ក្រុមតាលីបង់ឥស្លាម ចាប់តាំងពីក្រុមនេះ បានត្រឡប់មកកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថានវិញ ក្នុងឆ្នាំ ២០២១ បន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពចេញ។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា មន្ត្រីរុស្ស៊ីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស និងមហាផ្ទៃ របស់ប្រទេសអាហ្វហ្គានីស្ថាន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្នកតំណាងនៃថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាន ត្រូវបានជូនដំណឹងថា បន្ទាប់ពីការសម្រេចចិត្តបានប្រកាសដោយតុលាការកំពូលនៃប្រទេសរុស្ស៊ី ក្នុងការផ្អាកការហាមឃាត់ការធ្វើដំណើររបស់តាលីបង់ ភាគីរុស្ស៊ីបានសម្រេចចិត្តធ្វើឲ្យប្រសើរឡើងនូវបេសកកម្មការទូតរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅទីក្រុងមូស្គូ ដល់កម្រិតឯកអគ្គរដ្ឋទូត»។

ក្រសួង បានបន្ថែមថា ភាគីអាហ្វហ្គានីស្ថាន «បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ពួកគេសម្រាប់ចំណាត់ការនេះ»។

រុស្ស៊ីបានមើលឃើញដៃគូសេដ្ឋកិច្ចដ៏មានសក្តានុពល នៅក្នុងអាជ្ញាធរតាលីបង់ ដែលបានសរសើរក្រុងមូស្គូចំពោះការលុបចោលឈ្មោះក្រុមនេះចេញពី«បញ្ជីភេរវកម្ម» កាលពីសប្តាហ៍មុន។

មន្ត្រីតាលីបង់បានធ្វើទស្សនកិច្ចនៅរុស្ស៊ីសម្រាប់ព្រឹត្តិការណ៍សំខាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm