ពលរដ្ឋប៉ាគីស្ថានព្រួយបារម្ភថាការចោទប្រកាន់របស់ឥណ្ឌាធ្វើឲ្យមានអស្ថិរភាពក្រោយការវាប្រហារតំបន់កាស្មៀរ

2025/04/24 10:41:45 pm        56

នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋប៉ាគីស្ថាន បាននិយាយរិះគន់ការចោទប្រកាន់ ក៏ដូចជាការសម្រេចិត្តរបស់ឥណ្ឌា ក្នុងការបន្ទាបទំនាក់ទំនងការទូត បន្ទាប់ពីការវាយប្រហារកាលពីពេលថ្មីៗនេះនៅតំបន់កាស្មៀរ ដោយពួកគេចាត់ទុកវិធានការបែបនេះ “លឿនខ្លាំងពេក” ហើយពួកគេបានព្រមានផងដែរថា កាយវិការដ៏គគ្លើនបែបនេះ មានតែធ្វើឲ្យឆាបឆួលដល់ភាពតានតឹងក្នុងតំបន់ប៉ុណ្ណោះ ។

គួរឲ្យដឹងថា ឥណ្ឌាបានប្រកាសនូវវិធានការជាច្រើន ដើម្បីបន្ទាបទំនាក់ទំនងរបស់ខ្លួនជាមួយប៉ាគីស្ថាន រយៈពេល ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពួកសកម្មប្រយុទ្ធសង្ស័យសម្លាប់ក្រុមបុរស ដែលជាអ្នកទេសចរ ២៦នាក់ នៅឯតំបន់គោលដៅទេសចរណ៍មួយកន្លែងស្ថិតក្នុងតំបន់កាស្មៀរ ដែលជាការវាយប្រហារដ៏អាក្រក់បំផុតមួយលើជនស៊ីវិលនៅប្រទេសនេះ ក្នុងរយៈពេលជិត ២ទសវត្សរ៍ ។

អ្នកស្រី Sonya Butt គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ និយាយថា តើហេតុអ្វីបានជាពួកគេឆាប់ធ្វើការសន្និដ្ឋានលឿនបែបនេះ? ពួកយើងត្រូវមានកិច្ចពិភាក្សាដោយផ្អែកលើការពិត មុននឹងចាត់វិធានការណាមួយ ។ អ្នកស្រីបានព្រមានផងដែរពីភាពតានតឹងក្នុងតំបន់កើនឡើង បើសិនជាទង្វើឈ្លានពានបែបនេះ នៅតែបន្ត ។

ចំណែកឯលោក Muhammad Shams គឺជាពលរដ្ឋមួយរូបរស់នៅទីក្រុងការ៉ាឈី និយាយថា ប៉ាគីស្ថាននឹងរួបរួមគ្នា ហើយមិនខ្លាចរអារចំពោះការចោទប្រកាន់របស់ឥណ្ឌូនោះឡើយ ដោយរូបលោកបានលើកឡើងពីកងកម្លាំងមានសមត្ថភាព និងកម្លាំងព្រំដែនខ្លាំង ។

កាលពីថ្ងៃពុធម្សិលមិញ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ការជាប់ពាក់ព័ន្ធឆ្លងព្រំដែនក្នុងការវាយប្រហារកាស្មៀរ ត្រូវបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខពិសេស ដោយជំរុញឲ្យប្រទេសនេះធ្វើសកម្មភាពប្រឆាំងនឹងប៉ាគីស្ថាន។ 

លោកថា ទីក្រុងញូវដែល្លី នឹងផ្អាកជាបន្ទាន់នូវសន្ធិសញ្ញាដែនទឹក Indus ឆ្នាំ១៩៦០ រហូតដល់ប៉ាគីស្ថានដកការគាំទ្ររបស់ខ្លួនចំពោះអំពើភេរវកម្មឆ្លងព្រំដែន ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm