លោកជំទាវអភិបាលរងខេត្ត អញ្ជើញប្រគល់បណ្ណសសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្សពូកែជាង២០នាក់

2025/04/24 10:50:56 pm        195

ឧត្តរមានជ័យ៖ សិស្សមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ បានរៀបចំពិធីចែករង្វាន់​ដល់ប្អូនៗ សិស្សពូកែថ្នាក់ខេត្ត និងកម្មវិធីសំណេះសំណាល​ជាមួយនាយកសាលា គ្រូបង្រៀនមានស្នាដៃល្អ ទទួលពានរង្វាន់ថ្នាក់ជាតិ ក្រោមវត្តមាន លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាងឯកឧត្ដម មាន ចាន់យ៉ាដា ​អភិបាលខេត្តឧត្ដរមានជ័យ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅក្នុងសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្ត នាថ្ងៃទី២៣​មេសា​ឆ្នាំ២០២៥នេះ។

លោក ប៉ិច រតនា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា បេក្ខជន ដែលចូលរួម​ដាក់​ពាក្យប្រឡងចំនួនសរុប ២០០នាក់ ស្រី១២៩នាក់ ​បាន​មក​ប្រឡង ជាក់ស្តែង១៩០នាក់ ស្រី១២១នាក់ ដែលមានកម្រិតថ្នាក់ពីថ្នាក់ទី៦ ទី៩ និងទី១២។ នីតិវិធីនៃការប្រឡង មានរយៈពេល១ព្រឹក វិញ្ញាសាសម្រាប់សិស្សទី៩ និង១២ មាន ៤ សម្រាប់ជ្រើសរើស

(អក្សរសិល្ប៍​ ,គណិតវិទ្យា,រូបវិទ្យា,វប្បធម៌ទូទៅ) វិញ្ញាសាសិស្សថ្នាក់ទី៦ (ភាសាខ្មែរ,គណិតវិទ្យា និង​ចំណេះដឹងទូទៅ) ជាលទ្ធផល​ទទួលបាន សិស្សជាប់សរុប ​២៤នាក់ ស្រី១៧នាក់ ដែលមានចំណាត់ថ្នាក់​លេខ១ ដល់៣ តាមមុខវិជ្ជា។

បេក្ខជន ដែលទទួលបាន​ជ័យលាភី ពីលេខ១ដល់៣ ៖

 -ថ្នាក់ទី៦ ចំណាត់ថ្នាក់លេខ១ ទទួល​បាន ថវិកា៤០០,០០០៛ និងបណ្ណសសើរ

-ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៣០០,០០០៛ និងបណ្ណសសើរ

-និងលេខ៣ ថវិកា២០០,០០០៛និងបណ្ណសសើរ

-ថ្នាក់ទី៩ និង១២ ចំណាត់ថ្នាក់លេខ១ ថវិកា៨០០,០០០៛ និងបណ្ណសរសើរ

-ចំណាត់ថ្នាក់លេខ២ ថវិកា៥០០,០០០៛ និងបណ្ណសរសើរ

-និងចំណាត់ថ្នាក់លេខ៣ ថវិកា៣០០,០០០៛ និងបណ្ណសរសើរ។

ក្នុងពិធីនោះដែរលោកជំទាវ មុំ ពុទ្ធីតា ក៏បានផ្តាំផ្ញើនិងផ្តល់អនុសសាសន៍ជូនថ្នាក់​នាំ​បុគ្គលិកអប់រំ គ្រប់​លំដាប់ថ្នាក់ នាយកសាលា លោកគ្រូ-អ្នកគ្រូ សូមបន្តការ ​ខិតខំអនុវត្តការងារតាម​តួនាទីភារ​កិច្ចរៀងខ្លួន ដោយបំប៉ន ​សមត្ថភាពពង្រឹងគុណវុឌ្ឍជាប្រចាំ “សិក្សាស្រាវជ្រាវរិះរកគ្រប់ វិធីសាស្ត្រ អនុវត្តពង្រឹងតេស្តស្តង់ដាតាមគោលការណ៍ ​ក្រសួងអប់រំ យុវជន នឹងកីឡា ​ដែលមានថ្នាក់ជាតិ អន្តរជាតិ ​បង្រៀនសិស្សឱ្យអស់លទ្ធភាព ​ពិសេសជួយសិស្សរៀន​យឺត ទទួលបានលទ្ធផលស្រប​តាមកម្រិតថ្នាក់ នឹងជំរុញ លើកទឹកចិត្តសិស្សដែលមានសមត្ថភាព បានចូលរួមរាល់ សកម្មភាព​ប្រឡងប្រជែងផ្សេងៗ ពង្រឹងការអនុវត្តការងារ​ គ្រប់គ្រងតាមឋានានុក្រមធ្វើជាគំរូល្អដល់មហាជន គោរព មនសិកាវិជ្ជាជីវៈ អភិវឌ្ឍន៍​សាលារៀន អភិវឌ្ឍន៍​ធនធានមនុស្ស ប្រកបដោយគុណភាព គុណធម៌ ស្របតាមគោលដៅនៃ ​ការអប់រំឱ្យក្លាយជាកូនល្អ សិស្សល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ” មានចំណេះដឹងចំណេះធ្វើ ​សហការជាមួយ ​សហគមន៍​ និងចេះរស់​នៅជាមួយគ្នា​ប្រកប​ដោយភាពសុខដុមរមនា។

គួរបញ្ជាក់ថា ចំពោះបេក្ខជនជ័យលាភីដែលត្រៀម​ទៅចូលរួមប្រឡងជ្រើសរើស​សិស្សពូកែទូទាំង​ប្រទេស ត្រូវបានកំណត់យកតែបេក្ខជន ១វិញ្ញាសា ១នាក់ ទៅចូលរួមនៅរាជធានីភ្នំពេញ សម័យប្រឡងថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០២៥ខាងមុខ មានបេក្ខជនសរុបចំនួន ៦នាក់ ស្រី៥នាក់។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm