អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក ស្រី Josefina Vidal Ferreiro បាននិយាយថា គុយបាការពារប្រឆាំងនឹងការប៉ុនប៉ង ធ្វើឲ្យប្រទេសរុស្ស៊ីឯកោ និងការដាក់ទណ្ឌកម្មឯកតោភាគីលើប្រទេសនេះ។
លោកស្រីបាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ ក្នុងឱកាសខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរថា៖«គុយបាការពារប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីលើរុស្ស៊ី និងការព្យាយាមធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងស្ថានភាពឯកោ។
លោកស្រី បានសង្កត់ធ្ងន់ថា ប្រទេសគុយបាអំពាវនាវឲ្យមាន «ដំណោះស្រាយការទូត លក្ខណៈស្ថាបនា និងជាក់ស្តែងចំពោះជម្លោះ ដែលកំពុងបន្តនៅអឺរ៉ុប ដែលនឹងធានាឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ ព្រមទាំងសន្តិភាព និងស្ថិរភាព»។