ផ្លូវក្រាលកៅស៊ូប្រភេទDBST១ខ្សែបន្ថែមទៀតស្ថិតនៅខេត្តស្វាយរៀងសម្រេចបាន២២%និងត្រៀមបញ្ចប់មុនផែនការ

2025/04/24 04:03:24 pm        213

ស្វាយរៀង ៖ ផ្លូវ១ខ្សែក្រាលកៅស៊ូ២ជាន់ប្រភេទ DBSTស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុករំដួល ឆ្ពោះទៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលផ្ដល់តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបានក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង សហការជាមួយនឹងរដ្ឋបាលក្នុងតំបន់បច្ចុប្បន្នសម្រេចបានប្រមាណ២២% និងឈានទៅបញ្ចប់មុនផែនការដើម្បីដាក់ឲ្យពលរដ្ឋប្រើប្រាស់។

 លោកវង្ស រិទ្ធី ប្រធានគម្រោងស្ថាបនាផ្លូវខេត្តលេខ៣១៥ បានប្រាប់ទូរទស្សន៍ btv នៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៥នេះ ផ្លូវដែលក្រុមការងារមន្ទីរសាធារណការស្ថាបនានេះមានប្រវែងជាង៣ពាន់១៥០ ម៉ែត្រ ទទឹងផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST ៨ម៉ែត្រ និងដាក់ប្រព័ន្ធលូរំដោះទឹកមុខកាត់ ៨តឹកនៅតាម     បណ្ដោយផ្លូវប្រវែង១ពាន់៤៩៦ម៉ែត្រ ដាក់ដាឡូរ៉េហ្គាជាង៦០កន្លែង ជាគម្រោងស្ថាបនាផ្លូវរបស់រាជរដ្ឋាភិបាលឆ្នាំ២០២៥ផ្ដល់តាមរយៈក្រសួងហិរញ្ញវត្ថុនិងក្រសួងសាធារណការនិងដឹកជញ្ជូនបច្ចុប្បន្នសម្រេចបាន២២% ។សំឡេង.........

 ជុំវិញការងារស្ថាបនាផ្លូវរបស់រាជរដ្ឋាភិបាលឆ្លងកាត់ភូមិ ឃុំ ស្រុក ពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវក្នុងតំបន់ដែលក្រុមការងារកំពុងដំណើរការស្ថាបនាផ្លូវបានមានចំណាប់អារម្មណ៍ដោយសម្ដែងនូវការសប្បាយរីករាយនិងគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ពិសេសសម្ដេចនាយករដ្ឋមន្ត្រី និងសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភា ដែលសម្ដេចទាំងទ្វេ តែងតែគិតគូរស្ថាបនារាល់ហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់ តំបន់ពិសេសថ្មីៗនេះសម្ដេចបានផ្ដល់ថវិកាដើម្បីស្ថាបនាផ្លូវឆ្លងកាត់ភូមិឃុំស្រុកសម្រាប់ប្រើប្រាស់ ខណៈដែលកន្លងមកនៅតំបន់នេះពុំមានផ្លូវក្រាលកៅស៊ូប្រើដូចដែលក្រុមការងារកំពុងធ្វើនេះទេ។​  

 សូមបញ្ជាក់ថាផ្លូវដែលក្រុមការងារកំពុងស្ថាបនានេះគឺជាផ្លូវយុទ្ធសាស្ត្ររបស់ខេត្ត ផ្លូវនេះតភ្ជាប់ពីទីរួមក្រុងស្វាយរៀងឆ្ពោះទៅសាលាស្រុករមាសហែក មានប្រវែងជាង៤០គីឡូម៉ែត្រ និងតភ្ជាប់ទៅស្រុកមួយចំនួនរបស់ខេត្តព្រៃវែង នៅក្នុងសម័យសង្គ្រាមផ្លូវមួយខ្សែនេះបានបម្រើដល់ការងារដឹកជញ្ជូនចល័តកងទ័ពក្នុងកិច្ចការរំដោះប្រទេសជាតិឲ្យរួច ផុតពីរបបសាធារណរដ្ឋខ្មែរនិងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។    

                           

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តព្រះវិហារ
2026/07/10 11:34:32 am        1
មន្រ្ដីខុទ្ទកាល័យសម្តេចធិបតី នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូន លោក កឹម សុខា និងក្រុមគ្រួសារ
2026/07/10 11:21:02 am        1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គនៅពេលខាងមុខ
2026/07/10 11:16:02 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តព្រះវិហារ

2026/07/10 11:34:32 am
​កីឡាករ-កីឡាការិនីឆ្នើមៗ ៤រូប ត្រៀមការពារ និងដណ្ដើមខ្សែក្រវាត់គុនខ្មែរ នៅអូស្ដ្រាលី នាសប្ដាហ៍ក្រោយ
2026/07/10 11:26:36 am
​មនុស្សជិត១០.០០០ នាក់ស្លាប់ក្នុងរលកកម្ដៅនៅអឺរ៉ុប ដោយមានអ្នកស្លាប់ជាង៥.០០០នាក់នៅអាល្លឺម៉ង់
2026/07/10 11:23:07 am
​មន្រ្ដីខុទ្ទកាល័យសម្តេចធិបតី នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូន លោក កឹម សុខា និងក្រុមគ្រួសារ
2026/07/10 11:21:02 am
​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គនៅពេលខាងមុខ
2026/07/10 11:16:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/09 10:29:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am