អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះជួយជួសជុលផ្ទះពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤០ខ្នងផ្ទះ

2025/04/24 11:38:56 pm        215

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អុំ រាត្រី អភិបាលនៃ​គណៈអភិបាល​ខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំ​ក្រុមការងារ និងកងកម្លាំងចុះជួយជួសជុលផ្ទះជូនដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែមេសា នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋនាពេលនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញទៅដល់កងកម្លាំង និងអាជ្ញាធរក្រុង -ស្រុក និងឃុំ-សង្កាត់ សំដៅធ្វើយ៉ាងណាត្រូវពន្លឿននៃការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ឱ្យបានលឿន​ដើម្បី​ឱ្យពួកគាត់បានទីជម្រកសម្រប់ស្នាក់នៅ ​និងបានជំរុញទៅដល់អាជ្ញាធរមូលដ្ឋានក្នុងករណីមានភ្លៀង ខ្យល់​ត្រូវចុះឱ្យដល់មូលដ្ឋាន ​ដើម្បីស្រង់ព័ត៌មាន ប្រសិនជាក្នុងករណី​មានខ្យល់កន្ត្រាក់​កើតមានឡើង ត្រូវចេញ​អន្តរគមន៍​ភ្លាមៗ​ដោយមិនត្រូវពន្យាពេលនោះឡើយ។

ជាមួយគ្នានោះឯកឧត្តម ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន​ចំពោះបាតុភូតធម្មជាតិតែងតែកើតមានឡើង ពិសេសករណីខ្យល់កន្ត្រាក់ រន្ទះ បាញ់ ជានិច្ចកាលតែងតែកើតមានជារៀងរាល់ឆ្នាំ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥វេលាម៉ោង២និង០០រសៀល មានភ្លៀងធ្លាក់លាយឡំ​នឹងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ក្រុង-ស្រុក ចំនួន២ មាន​ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បណ្ដាលឱ្យ​ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នង សាលាបឋមសិក្សា​ម្កាក់ចំនួន១ខ្នង ដើមឈើសង្កត់ចំសាលាទឹកវត្តអង្គាបុស្បចំនួន១ខ្នង ក្បឿងចំនួន ៣០០សន្លឹក និងស័ង្កសីចំនួន៥១៨សន្លឹកផងដែរ ៕ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm