កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី នៅល្ងាចថ្ងៃពុធ បានប្រកាសថា ខ្លួនបានរារាំងការប៉ុនប៉ងមួយ នៅព្រំដែនភាគខាងត្បូង ដើម្បីរត់ពន្ធគ្រឿងញៀន ចូលមកក្នុងប្រទេសនេះ ដោយប្រើយន្តហោះគ្មានមនុស្ស បើក។
ប្រភពយោធាពីអគ្គបញ្ជាការ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Petra ថា កងកម្លាំងឆ្មាំព្រំដែននៅក្នុងតំបន់យោធាភាគខាងត្បូង ដោយមានការសម្របសម្រួលជាមួយភ្នាក់ងារសន្តិសុខយោធា និងនាយកដ្ឋានប្រឆាំងគ្រឿងញៀន បានរកឃើញ និងតាមដានយានដ្រូនមួយគ្រឿង ដែលប៉ុនប៉ងឆ្លងចូលទៅក្នុងទឹកដីហ្ស៊កដានី។
យានដ្រូននោះ ត្រូវបានស្ទាក់ចាប់ និងបាញ់ទម្លាក់ ហើយថ្នាំញៀនដែលរឹបអូស បានត្រូវបានប្រគល់ឲ្យ អាជ្ញាធរ ដើម្បីស៊ើបអង្កេតបន្ថែមទៀត។
ប្រភពបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី ក្នុងការប្រើប្រាស់សមត្ថភាពទាំងអស់របស់ខ្លួន ដើម្បីការពាររាល់ទម្រង់នៃការលបជ្រៀតចូល ឬការរត់ពន្ធ ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់យោធា ដើម្បីការពារសន្តិសុខ និងស្ថិរភាពរបស់ប្រទេសហ្ស៊កដានី។