ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឆ្មក់ចុះបង្ក្រាប់ទីតាំង internet មួយកន្លែងដែលកន្លងមកមានព័ត៌មានបានឲ្យដឹងថាមានបង្កប់ល្បែង តែពេលអាជ្ញាធរចុះដល់ទីតាំងអាជីវកម្មសេវាអ៉ិនធេីណេត ម្លប់ ជ្រៃ នោះពុំមានសកម្មភាពបេីកដំណេីរនោះទេ ដោយទីតាំងនេះមានស្នាមរុះរេី ចេញអស់ហេីយ និងបានចាក់សោរបិទជិត ។ និងបន្តចុះត្រួតពិនិត្យភោជនីយដ្ឋាន យីហោ ទួគី ដែលប្រជាពលរដ្ឋប្ដឹងថាបង្កសម្លេងរំខានដល់អ្នកជិតខាង។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃចន្ទ ២កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន
ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ចំនួន ០២ទីតាំង រួមមាន៖ទីតាំងទី១. អាជីវកម្មសេវាអ៉ិនធេីណេត ម្លប់ ជ្រៃ ដែលស្ថិតនៅផ្លូវលេខ៤៧៤ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុមការងារបានត្រួតពិនិត្យឃេីញថា ទីតាំងខាងលេីពុំមានសកម្មភាពបេីកដំណេីរនោះទេ ដោយទីតាំងនេះមានស្នាមរុះរេី ចេញអស់ហេីយ និងបានចាក់សោរបិទជិត (គ្មានមនុស្សនៅខាងក្នុងនោះទេ)។
និងទីតាំងទី២. ភោជនីយដ្ឋាន យីហោ ទួគី ដែលស្ថិតនៅផ្លូវលេខ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដែលមានបណ្ដឹង និងបង្កសំឡេងរំខានដល់អ្នកជិតខាង។ សូមបញ្ចាក់ផងដែរ ទីតាំងភោជនីយដ្ឋាន ពុំទាន់មានលិខិតអនុញ្ញាត(អាជ្ញាប័ណ្ណទេសចរណ៍)។
ក្រោយប្រតិបត្តិការអាជ្ញាធរបាន ណែនាំដល់ម្ចាស់អាជីវកម្មមិនឱ្យមានការប្រគុំតន្ត្រី នឹងបង្កសម្លេងរំខានដល់អ្នកជិតខាង និងស្នើរសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម ករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមការណែនាំទេ នោះអាជ្ញាធរនិងដកហូតឧបករណ៍ប្រគុំតន្ត្រី មិនទទួលខុសត្រូវរាល់ការខូចខាតឡើយ និងបិទទីតាំងអាជីវកម្ម ជាស្ថាពរ៕អត្ថបទ៖ កុម្ភះ





