ទីក្រុងមូស្គូហៅកម្ចីរបស់ជប៉ុនឲ្យអ៊ុយក្រែន គាំទ្រដោយទ្រព្យបង្កករបស់រុស្ស៊ីថា ជា «ល្មួច»

2025/04/25 02:29:57 am        18


ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែមេសា) បានចោទប្រកាន់ប្រទេសជប៉ុនថា មិនស្មោះត្រង់ និងសមគំនិតក្នុងទង្វើល្មួច បន្ទាប់ពីទីក្រុងតូក្យូកាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនជាង ៣ពាន់លានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ ពោលគឺជាទឹកប្រាក់គាំទ្រដោយប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក។

ប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន កាលពីថ្ងៃទី១៨ ខែមេសា សម្រាប់ប្រាក់កម្ចីចំនួន ៤៧១,៩ពាន់លានយ៉េន (៣,៣ពាន់លានដុល្លារ)។ ក្រោមលក្ខខណ្ឌនៃការរៀបចំនេះ ប្រាក់កម្ចីនឹងត្រូវបានសងត្រលប់វិញដោយប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីរាប់សិបពាន់លានដុល្លារដែលត្រូវបានបង្កក នៅក្នុងសហភាពអឺរ៉ុប (EU) ដោយសារតែសង្គ្រាម នៅអ៊ុយក្រែន។

ទឹកប្រាក់នេះ គឺជាផ្នែកមួយនៃកម្មវិធីពន្លឿនប្រាក់ចំណូលវិសាមញ្ញ សម្រាប់អ៊ុយក្រែន (ERA) របស់ក្រុមប្រទេសទាំង៧ ឬ G7 ដែលមានគោលបំណងផ្តល់ឲ្យទីក្រុងគីវនូវទឹកប្រាក់ ៥០ពាន់លានដុល្លារសម្រាប់ការកសាងឡើងវិញ។

អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងមូស្គូ នាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា ប្រាក់កម្ចីនេះនឹងបំផ្លាញទំនាក់ទំនងដែលខូចរួចទៅហើយ រវាងជប៉ុន និងរុស្ស៊ី ដែលត្រូវបានធ្វើឲ្យតានតឹងដោយសារការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះអ៊ុយក្រែន ប្រឆាំងនឹងអ្វីដែលក្រសួងការបរទេសជប៉ុនហៅថា ការលុកលុយរបស់រុស្ស៊ី។

លោក Zakharova បានបញ្ជាក់ថា៖ «យើងបានព្រមានភាគីជប៉ុនជាយូរមកហើយថា ការចូលរួមក្នុងការពិសោធន៍ខុសច្បាប់ជាមួយទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់សហព័ន្ធរុស្ស៊ី ក្នុងទម្រង់ណាមួយ នឹងត្រូវបានពួកយើងចាត់ទុកថា ជាការសមគំនិតក្នុងទង្វើល្មួច»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm