នៅទីក្រុងឆ្នេរ Grand-Popo ភាគខាងត្បូងប្រទេសបេណាំង លោក Karlos Mensan-Gbewa គឺជាអ្នកអភិរក្សក្នុងស្រុកមួយរូប និងក្រុមការងាររបស់លោក នាំគ្នាល្បាតតាមតំបន់ឆ្នេរនៅពេលយប់ ដោយមានគោលដៅការពារសំបុករបស់សត្វកន្ធាយសមុទ្រ និងបង្កើនឱកាសរស់រាននៃការភ្ញាស់របស់ពួកវា ។
លោក Mensan-Gbewa និយាយថា នៅពេលយប់ពួកយើងចាប់ផ្តើមល្បាត ហើយពួកយើងមានសំណាងបានឃើញសត្វកន្ធាយចេញមកក្រោបពងរបស់វា ។ លោកថា ពួកយើងបានមកយឺតបន្តិចមែន ប៉ុន្តែពួកយើងធានាបានដល់ការវិលត្រឡប់ទៅកាន់មហាសមុទ្រវិញរបស់សត្វកន្ធាយ ។
ពពួកសត្វកន្ធាយ ៥ប្រភេទនៅក្នុងចំណោមសត្វកន្ធាយ ៧ប្រភេទរបស់ពិភពលោក ត្រូវបានរកឃើញនៅតាមបណ្តោយឆ្នេរអាហ្វ្រិកខាងលិច ដោយប្រើប្រាស់ឆ្នេរនៅតំបន់នោះធ្វើជាសំបុក ហើយនិងដែនទឹកសម្រាប់រកចំណី និងផ្លាស់ប្តូរទីជម្រក ។
ក្រុមអ្នកជំនាញនិយាយថា សត្វកន្ធាយសមុទ្រអាហ្វ្រិកខាងលិច ប្រឈមនឹងការគំរាមកំហែងកើនឡើងពីការងាប់អំឡុងពេលនេសាទ ការនេសាទខុសច្បាប់ និងការបំផ្លាញទីជម្រក ហើយនិងការបំពុលប្លាសិ្ទក ។ ចំណែកឯបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យប៉ះពាល់ផងដែរដល់ការធ្វើសំបុកជោគជ័យ និងការធ្វើឲ្យមានគំលាតសមាមាត្រភេទកូន ពេលដែលសីតុណ្ហភាពកើនឡើង ។
នៅពេលសម្បូរនៅតំបន់ឆ្នេរបេណាំង ចំនួនកន្ធាយសមុទ្របានធ្លាក់ចុះបន្តិចម្តងៗ ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ ។ កិច្ចខិតខំជាមូលដ្ឋានដូចជាការធ្វើទីជម្រកសម្រាប់សត្វកន្ធាយរបស់លោក Mensan-Gbewa សង្ឃឹមថា ពពួកសត្វជិតផុតពូជទាំងនេះ វិលត្រឡប់មករកសភាពដើមវិញ ។
អំឡុងពេលថ្ងៃ ក្រុមស្ម័គ្រចិត្តនាំគ្នាបោសសម្អាតកាកសំណល់ប្លាស្ទិកចេញពីតំបន់ឆ្នេរ ខណៈកន្ធាយរងរបួសទទួលបានការព្យាបាលនៅទីជម្រកក្នុងស្រុក ។ នៅក្នុងទីជម្រក ពងសត្វកន្ធាយ ត្រូវបានដាក់យ៉ាងប្រុងប្រយ័ត្ននៅក្នុងប្រអប់ភ្ញាស់ ។
ទោះបីជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមអភិរក្សនេះ បានប្រឈមនឹងការរឹងទទឹងផងដែរ ពិសេសពីក្រុមអ្នកនេសាទក្នុងស្រុក ។ លោក Mensan-Gbewa និយាយថា មាននូវករណីកើតមួយ គឺកូនរាយការណ៍ថាឪពុករបស់ខ្លួន បានបរិភោគសត្វកន្ធាយ ៕


