រដ្ឋមន្ដ្រីសុខាភិបាល ចុះស្វែងយល់ពីការបម្រើសេវាសុខាភិបាលរបស់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពក្បាលដំរី ខេត្ដក្រចេះ

2025/04/25 02:25:18 pm        193

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពក្បាលដំរី នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្ដក្រចេះ។

ការអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋខាងលើនេះ ឆ្លៀតក្នុងឱកាសដែលឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឆ្ពោះទៅបំពេញបេសកកម្មទៅកាន់ខេត្ដស្ទឹងត្រែង។

នាឱកាសអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពក្បាលដំរី ឯកឧត្តមសាស្ត្រាចារ្យ បានរកឃើញនូវចំណុចខ្វះចន្លោះមួយចំនួនក្នុងពេលបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ហើយឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានធ្វើការកែលម្អជាក់ស្ដែង ផ្ទាល់នឹងកន្លែងតែម្ដង ដើម្បីធ្វើយ៉ាងណា ឱ្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋតទៅមុខទៀត កាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះដែរឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានណែនាំដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពខាងលើនេះ ត្រូវបង្កើននូវសមត្ថភាព ចំណេះជំនាញបច្ចេកទេស លើសពីនោះគឺឥរិយាបថបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្ដៅ រួសរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមសាស្ដ្រចារ្យរដ្ឋមន្ដ្រី បានស្នើដល់មណ្ឌលសុខភាពក្បាលដំរី ក៏ដូចជាមណ្ឌលសុខភាពទាំងអស់ ដែលជាមូលដ្ឋានផ្ដល់សេវាសុខភាពបឋម និងជួរមុខ ជូនប្រជាពលរដ្ឋ ត្រូវតែបំពេញការងារប្រកបដោយភាពទំនួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ឱ្យស្របទៅនឹងកិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយរបស់ថ្នាក់ដឹកនាំ។

ជាមួយគ្នានេះដែរ ខណៈដែលឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រី្ដ បានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពក្បាលដំរី បានឃើញថាមន្ដ្រីបុគ្គលិកមានការប្រចាំការជាប់ និងមានចំនួនសមស្រប នៅក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទោះជាមណ្ឌលសុខភាពនេះ ទើបត្រូវបានសាងសង់ជាថ្មីរួចរាល់ក៏ដោយ។

ការអញ្ជើញចុះទៅពិនិត្យមណ្ឌលសុខភាពខាងលើនេះដែរ គឺបានធ្វើឱ្យប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាពនៅក្នុងមណ្ឌលក្បាលដំរី មានភាពរំភើបរំជួលចិត្ដរហូតដល់ស្រក់ទឹកភ្នែក ដែលមានឱកាសបានជួបផ្ទាល់ជាមួយឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្ដី ចុះមកពង្រឹងសេវាបម្រើប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់ខ្លួន ពិសេសបានទទួលការណែនាំអំពីបញ្ហាសុខភាពរបស់គ្រួសារខ្លួនយ៉ាងច្បាស់លាស់ ក្បោះក្បាយ ពីស្ថានភាពជំងឺ និងការព្យាបាល ប្រកបដោយភាពកក់ក្ដៅជាខ្លាំង។

សូមជម្រាបថាក្នុងឱកាសឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានចុះស្វែងយល់ពីការបម្រើការងារ ក៏ដូចជាការសួរសុខទុក្ខមន្ដ្រីបុគ្គលិក និងប្រជាពលរដ្ឋមកទទួលសេវាពិនិត្យសុខភាពខាងលើនេះ ឯកឧត្តមសាស្ដ្រាចារ្យបានចូលពិនិត្យបន្ទប់ទុកដាក់វ៉ាក់សាំង បន្ទប់ឱសថ បន្ទប់ពិគ្រោះជំងឺមិនឆ្លង បន្ទប់ពិគ្រោះជំងឺក្រៅ ពិនិត្យផ្ទៃពោះ បន្ទប់ពន្យាកំណើត បន្ទប់វះកាត់ និងបន្ទប់ថែទាំក្រោយសម្រាលផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm