សារព័ត៌មានអន្តរជាតិល្បីៗបន្តស្ងើចសរសើរពីអាកាសយានដ្ឋានអន្តរជាតិតេជោជាស្ថាបត្យកម្មដ៏លេចធ្លោ

2025/04/25 06:24:52 pm        219

សារព័ត៌មានស្ថាបត្យកម្មពិភពលោក World Architecture News (WAN) ដែល​ជា​សារ​ព័ត៌មាន​ល្បី​ផ្សព្វ​ផ្សាយពីគម្រោងសំណង់ ស្ថាបត្យកម្ម និងការរចនានៃ​សំណង​នានា​ជុំវិញ​ពិភព​លោក​បាន​បន្តផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានជាប់​ជា​សំណង់​ស្ថាបត្យ​កម្ម​ដ៏​លេច​ធ្លោលើពិភពលោកសម្រាប់ឆ្នាំ២០២៥។

WAN បានផ្សព្វផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ត្រូវ​បានសាងសង់ឡើងដោយការលាយបញ្ចូលគ្នានៃបេតិកភណ្ឌវប្បធម៌ បច្ចេកវិទ្យាទំនើប និង​ការ​ច្នៃ​ប្រឌិត​ប្រកបដោយនិរន្តរភាព។ ស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង ផែន​កា​រ​មេ​របស់​អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានដ៏រស់រវើក និងទំនើប​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់អ្នកដំណើរ និងកំណត់ស្តង់​ដារ​ថ្មី​សម្រាប់​ការ​អនុវត្ត​ស្ដង់​ដា​បរិស្ថាន។

កាលពីពេលថ្មីៗនេះ បណ្តាញសារព័ត៌មានលំដាប់ពិភពលោករបស់អាម៉េរិក CNN បានចុះផ្សាយ​ពី​ការ​វាយ​តម្លៃលើគម្រោងធំទាំង ១១ របស់ពិភពលោកដែលមានគម្រោងស្ថាបត្យកម្មល្អ និង​មាន​ឥទ្ធិពល​សម្រាប់​ឆ្នាំ២០២៥។ ក្នុងចំណោមគម្រោងលំដាប់អន្តរជាតិធំទាំង១១នោះ «អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ» លំដាប់ថ្នាក់ 4F របស់ប្រទេសកម្ពុជា ក៏ត្រូវបាន អាកាសយាន​ដ្ឋាន​អន្តរជាតិ​តេជោ ក៏បានជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ​២០២៥​ផង​ដែរ ខណៈអាកាសយានដ្ឋានដ៏ធំរបស់កម្ពុជានេះនឹងបើកដំណើរការនៅដំណាក់កាលទី១ ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ២០២៥។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែល​មាន​សមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ ដងលើស​ព្រលាន​បច្ចុប្បន្ន។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាសំណង់​ស្ថាបត្យ​កម្ម​ដ៏ធំ​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍ និងក្លាយជាមជ្ឈមណ្ឌលដឹកអ្នកដំណើរប្រចាំតំបន់។ អាកាសយានដ្ឋាននេះ នឹង​ចាប់​ផ្តើម​ដឹក​អ្នកដំណើរបានចំនួន ១៣ លាននាក់ក្នុងមួយឆ្នាំ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៣០លាននាក់។

សូមបញ្ជាក់ថា សំណង់ស្ថាបត្យកម្មដ៏ធំរបស់កម្ពុជាមួយនេះ នឹងក្លាយ​ជា​សំណង់​ធំ​មួយ​ក្នុង​ចំណោម​សំណង់ដទៃទៀតនៅអាស៊ីអាគ្នេយ៍ ខណៈដែលសំណ​ង់​នេះ​នឹង​ប្រើ​ប្រាស់​ថាមពល​សូឡា​ចេញ​ពីដំបូលអគារ ដែលក្លាយជាអាកាសយានដ្ឋាន​អន្តរជា​តិប្រើ​ប្រាស់​ថាមពល​បៃតង​ធំជា​ង​គេ​ក្នុង​ចំណោមសំណង់ស្ថាបត្យកម្មដទៃទៀតក្នុងលោក។

លើសពីនេះ សំណង់នេះ ត្រូវបានសាងសង់ឡើងទៅតាមរចនាបថប្រពៃណីខ្មែរ ដែ​ល​នៅ​លើ​ដំបូល​អគារ​បំពាក់ដោយសំណង់ឈើ។ បើមើលតាមការស្កែនពីបច្ចេកវិទ្យាឌីជីថល បានបង្ហាញថា របា​ដែកខាងលើនឹងស្រូបពន្លឺថ្ងៃ សម្រាប់ជួយបំភ្លឺផ្នែកខាងក្នុងដែលពោរពេញដោយរុក្ខជាតិបៃតង ខណៈ​ពេលដែលអ្នកដំណើរនឹងទៅដល់ច្រកទ្វារចេញតាមរយៈស្លាបពីរដែលមានរាងដូចខ្យល់។

សូម​បញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានជាង ៩៥ ភាគរយ និងត្រៀមបើកដំណើរការនៅខែកក្កដា ឆ្នាំ២០២៥​នេះ​៕ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm