បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវទទួលភ្ញៀវ Aston Villa នៅជុំទី៣ FA Cup ខណៈ West Ham នឹងត្រូវទទួលភ្ញៀវ Leeds United និងក្រុមការពារជើងឯក Leicester City ជួប Watford។ បីគូខាងលើជាក្រុមតែបួនគត់នៅ English Premier League ដែលត្រូវបានចាប់ឆ្នោតជួបគ្ នាក្រៅពីនោះសុទ្ធតែជួបជាមួយក្រុមនៅលីគលំដាប់ខាងក្រោម។

Liverpool នឹងទទួលភ្ញៀវមកពីក្របខណ្ឌលីគទី៣ Shrewsbury ខណៈ Manchester City ត្រូវទៅទឹកដី Swindon Town។ ក្លិបបាល់ទាត់ Chesterfield ដែលជាក្រុមមួយក្នុងចំណោម ៥ ដែលស្ថិតនៅក្របខណ្ឌលីគអាជីពនោះ ត្រូវជួបជាមួយជើងឯករងឆ្នាំមុនតោខៀវ Chelsea នៅ Stamford Bridge។ លទ្ធផលចាប់ឆ្នោតផ្សេងទៀតរបស់ក្រុមនៅ Premier League រួមមាន Millwall ជួប Crystal Palace, Spurs ជួប Morecambe, Port Vale ជួប Brentford, Swansea ជួប Southampton, Hull ជួប Everton, West Brom ជួប Brighton និង Burnley ជួប Huddersfield។ ការប្រកួត FA Cup ជុំទី៣ នឹងចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករាដើមឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ៖នាង សុភាវុធ


