ប្រទេសចិន គាំទ្រតួនាទីរបស់ទីភ្នាក់ងារ IAEA ក្នុងដំណោះស្រាយការទូតនៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

2025/04/25 07:17:30 pm        66

ប្រេសិតពិសេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនគាំទ្រទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក្នុងការដើរតួនាទីស្ថាបនា ដើម្បីជំរុញដំណោះស្រាយនយោបាយ និងផ្នែកការទូតជុំវិញបញ្ហានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។

លោក Li Song អ្នកតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំទីភ្នាក់ងារ IAEA បាននិយាយដូច្នេះបន្ទាប់ពីកិច្ចប្រជុំរួមជាមួយអគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi សមភាគីរុស្ស៊ីលោកMikhail Ulyanov និងសមភាគីអ៊ីរ៉ង់ លោក Reza Najafi ។

ប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ការចូលរួមផ្នែកនយោបាយ និងការទូតដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក នៅតែជាច្រកដែលអាចសម្រេចបាននិងជាក់ស្តែងតែមួយគត់សម្រាប់ការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ ប្រទេសទាំងបី បានព្រមព្រៀងថា ទីភ្នាក់ងារIAEA និងអគ្គនាយករបស់ខ្លួនមានសក្តានុពលនិងជំនាញចាំបាច់ដើម្បីរួមចំណែកក្នុងការស្ថាបនាដំណើរការនេះ ដោយមានគោលដៅគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាន និងជាក់ស្តែង។

លោក Li បាននិយាយថា ប្រទេសចិន និងរុស្ស៊ី បានបង្ហាញការគាំទ្រសម្រាប់អ៊ីរ៉ង់ ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ IAEA ហើយប្រទេសចិនវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់មិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ គោរពសិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងគាំទ្រអ៊ីរ៉ង់ក្នុងការដឹកនាំកិច្ចសន្ទនាជាមួយគ្រប់ភាគី រួមទាំងសហរដ្ឋអាមេរិក ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនតាមរយៈកិច្ចពិភាក្សា និងការចរចា។

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        1
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm