សហគ្រិនខ្មែរគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន១៤ ដើម្បីពន្លឿនការពង្រីកទីផ្សារ និងទាក់ទាញការវិនិយោគ

2025/04/25 07:19:26 pm        262

សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយបច្ចេកទេស ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដែលមានសក្ដានុពលខ្ពស់។ ពិធីនេះត្រូវបានប្រព្រឹត្ដទៅ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ សហគ្រិនខ្មែរ។

កញ្ចប់ជំនួយបច្ចេកទេសនេះមានគោលបំណង ផ្ដល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យម ដើម្បីជម្នះឧបសគ្គអាជីវកម្ម, ពង្រីកទៅទីផ្សារថ្មី និងពង្រឹងសមត្ថភាព ក្នុងទំនាក់ទំនង ជាមួយវិនិយោគិន។ កម្មវិធីទាំងបីនេះត្រូវបានគាំទ្រជាថវិកាដោយសហគ្រិនខ្មែរ, ប្រទេសអូស្រ្ដាលីតាមរយៈកម្មវិធី ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), ទីភ្នាក់ស្វីសសម្រាប់ ការអភិវឌ្ឍ និងសហប្រតិបត្ដិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ កម្មវិធីទាំង នេះត្រូវបានអនុវត្ដច្រើនជាងពីរឆ្នាំ ដោយមានកិច្ចសហការអនុវត្ដដោយសហគ្រិនខ្មែរ, CAPRED និងអង្គការ ស្វីសខន់ថាក់ (SwissContact Cambodia)។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ មានប្រសាសន៍ថា “ជាផ្នែកមួយនៃយន្ដការចំគោលដៅ ដើម្បីពង្រឹងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព សហគ្រិនខ្មែរសហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ក្នុងការផ្ដល់ការគាំទ្រជាក់ស្ដែង និងទាន់ពេលវេលា។ គោលដៅរបស់សហគ្រិនខ្មែរ គឺពង្រឹងលទ្ធភាពចូលទីផ្សារ និងសមត្ថភាពរបស់ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូចនិងមធ្យម តាមរយៈកញ្ចប់ជំនួយបច្ចេកទេស ដើម្បីពង្រីកប្រតិបត្ដិការអាជីវកម្ម និងទាក់ទាញទុនវិនិយោគ។”

តាមរយៈមូលនិធិនវានុវត្តន៍ចំណីអាហារ និងមានកិច្ចសហការជាមួយ CAPRED សហគ្រិនខ្មែរបានផ្តល់ជំនួយ បច្ចេកទេស ដើម្បីគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យចំណីអាហារ។ ការគាំទ្រ នេះរួមមានការអភិវឌ្ឍផលិតផលថ្មី, ការអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងការពង្រីកទីផ្សារ តាមរយៈការចូលប្រើសេវាកម្មចំណីអាហារ និងបច្ចេកវិទ្យា ជាច្រើន រួមទាំងការកែច្នៃចំណីអាហារ, ដំណោះស្រាយ បច្ចេកវិទ្យា, ព័ត៌មានទីផ្សារ, ការបង្កើតម៉ាក និងការវេចខ្ចប់។

បន្ថែមពីនេះ សហគ្រិនខ្មែរគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រឹងភាពរួចរាល់ សម្រាប់ការទាក់ទាញវិនិយោគតាមរយៈសេវាកម្មត្រួតពិនិត្យផ្នែកវិនិយោគ (Investment Due Diligence Service)។ សេវានេះជួយឱ្យសហគ្រាសអាចកំណត់តម្លៃអាជីវកម្មរបស់ខ្លួន, កំណត់ទម្រង់ទុនវិនិយោគសមរម្យ និងត្រឹមត្រូវ និងស្វែងរកចំណុចកែលម្អ ក្នុងការគ្រប់គ្រងអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបំពេញ ចន្លោះរវាងវិនិយោគិន និងអាជីវកម្មដែលទទួលវិនិយោគ ដោយកាត់បន្ថយពេលវេលា, កិច្ចខិតខំប្រឹងប្រែង និងហានិភ័យ ដែលពាក់ព័ន្ធនឹងដំណើរការវិនិយោគសហគ្រិនខ្មែរ ក៏ធ្វើការក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីវិនិយោគនៅប្រទេសកម្ពុជា តាមរយៈគម្រោងធ្វើឱ្យប្រសើរ ឡើងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងវិនិយោគ (3Ei) ដោយមានកិច្ចសហការហិរញ្ញប្បទានដោយ SDC និង KOICA ព្រមទាំងសហការអនុវត្ដជាមួយអង្គការស្វីសខន់ថាក់។

លោក Christian Disler អនុប្រធាននៃ SDC នៅប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេស ស្វីសក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា, ជំរុញលទ្ធផលអាជីវកម្ម និងទាក់ទាញការ វិនិយោគទៅកាន់បណ្ដុំធុរកិច្ចបង្កើតថ្មីដ៏រស់រវើក។ លោកមានប្រសាសន៍ថា “កិច្ចសហការជាមួយសហគ្រិនខ្មែរ តាមរយៈ 3Ei មានសារៈសំខាន់ក្នុងការសម្រេចបានគោលដៅទាំងនេះ។ អាជីវកម្មខ្នាតតូច និងកំពុងលូតលាស់ នៅប្រទេសកម្ពុជាដើរតួសំខាន់ ក្នុងការបង្កើតការងារសមរម្យ និងបង្កើតការផ្លាស់ប្ដូរសង្គមបែប វិជ្ជមាន។”

លោកស្រី Che Jungwon នាយិការរងនៃ KOICA ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “KOICA បាននឹងកំពុងគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា មកពីវិស័យ និងតំបន់ ផ្សេងៗ រាប់ពីធុរកិច្ចបង្កើតថ្មីបច្ចេកវិទ្យានៅតំបន់ប្រជុំជន រហូតដល់យុវជននៅតំបន់ជនបទក្នុងវិស័យកសិកម្ម និងពីវិស័យនវានុវត្ដន៍ឌីជីថល ដល់វិស័យបែបប្រពៃណី។ ក្នុងចំណោមគម្រោងជាច្រើន និងតាមរយៈ 3Ei, KOICA គាំទ្រធុរកិច្ចទាំងនោះឱ្យរួចរាល់ ក្នុងការទទួលទុនវិនិយោគ និងផ្សារភ្ជាប់ជាមួយវិនិយោគិន។ KOICA មានសេចក្ដី សោមនស្សរីករាយក្នុងការសហការជាមួយសហគ្រិនខ្មែរ, SDC និងអង្គការស្វីសខន់ថាក់ ដើម្បីប្រែក្លាយការគាំទ្រ បែបយុទ្ធសាស្រ្ដ ទៅជាលទ្ធផលជាក់ស្ដែង សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងចីរភាព។ ”

តាមរយៈគម្រោងនេះ ការគាំទ្រត្រូវបានផ្តល់ជូនដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើន ភាពរួចរាល់ ក្នុងការទទួលបានទុនវិនិយោគ ដោយផ្តោតលើផ្នែកសំខាន់ៗនៃអាជីវកម្មដូចជា ការគ្រប់គ្រងហិរញ្ញវត្ថុ, ការលក់ និងទីផ្សារ, យុទ្ធសាស្រ្តអាជីវកម្ម និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច។

លោកបណ្ឌិត Daniel Nugraha នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការស្វីសខន់ថាក់ មានប្រសាសន៍ថា “តាមរយៈ 3Ei ពួកយើងធ្វើការពង្រឹងធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដោយគាំទ្រធុរកិច្ច និងសហគ្រាសទាំងនោះបង្កើនភាពទាក់ទាញទៅដល់វិនិយោគិន ដែលផ្ដោតលើទាំងផលចំណេញផ្នែកហិរញ្ញវត្ថុ និងផលប៉ះពាល់វិជ្ជមានផ្នែកសង្គមបរិស្ថានផងដែរ។”

សហគ្រិនខ្មែរ ដែលជាថ្នាលជាតិ ផ្សារភ្ជាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ជាមួយប្រតិបត្តិករ ទីផ្សារ និងវិនិយោគិន។ តួនាទីយុទ្ធសាស្ត្រ នេះមានគោលបំណងពង្រឹងអាជីវកម្មក្នុងស្រុក, កាត់បន្ថយការពឹងផ្អែក លើផលិតផលនាំចូល និងលើកកម្ពស់ការនាំចេញ ដោយចូលរួមបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមាន ភាពធន់ និងភាពប្រកួតប្រជែង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm