កម្ពុជាបន្តធ្វើបច្ចុប្បន្នភាព និងចងក្រង NDC ៣.០ សម្រាប់ឆ្នាំ២០២៥-២០៣៥

2025/04/25 09:18:06 pm        202

ប្រទេសកម្ពុជាបន្តធ្វើបច្ចុប្បន្នភាព និងចងក្រងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.០) សម្រាប់ឆ្នាំ២០២៥-២០៣៥ តាមរយៈកិច្ចសន្ទនាស្តីពីសមភាពយេនឌ័រនៅក្នុង NDC 3.0។

កិច្ចសន្ទនាស្តីពីសមាសភាពយេនឌ័រ NDC 3.0 ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅសណ្ឋាគារ Hyatt Regency ដោយមានគណៈអធីបតីចូលរួមចំនួន៣រូបរួមមាន៖លោ  កស្រី ចូតសាណា វ៉ាម៉ា ( Jyotsana Varma) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា (ADB) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។

ថ្លែងក្នុងកិច្ចសន្ទនា លោកស្រី ចូតសាណា វ៉ាម៉ា( Jyotsana Varma) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា (ADB) បានស្នើឱ្យមានការផ្ដល់អំណាច និងការសម្រេចចិត្តរបស់ស្ត្រី សម្រាប់ផែនការក្នុងការប្រកបអាជីវកម្ម ការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការលើកកម្ពស់ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុចំពោះវិស័យកសិកម្ម ការទទួលបានហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងអាជីវកម្ម និងការប្រកបមុខរបរនានាជាដើម។លោកស្រី បានបន្តថា គោលនយោបាយអាកាសធាតុ ដែលឆ្លើយតបនឹងយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ(NDCs) អាចជួយដោះស្រាយវិសមភាពយេនឌ័រជាប្រព័ន្ធ និងនាំទៅរកផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា ស្ត្រីភាគច្រើនធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលការណ៍នេះទាមទារឲ្យមានការយកចិត្តទុកដាក់ និងដាក់បញ្ចូលបញ្ហារបស់ពួកគាត់ចូលទៅក្នុងផែនការជាតិសម្រាប់រយៈពេល១០ឆ្នាំខាងមុខនេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ដែរថា ការដាក់ជូនផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់នូវវិស័យចំនួន៦ សម្រាប់ដាក់ចូលផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ ២០២៥-២០៣៥ ដែលវិស័យអាទិភាពទាំង៦នោះមានដូចជា៖ វិស័យឧស្សាហកម្មវិស័យថាមពល វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំរាម។

គួរបញ្ជាក់ដែរថា កិច្ចសន្ទនាស្តីពីសមាសភាពយេនឌ័រ NDC 3.0 រៀបចំឡើងក្នុងគោលបំណងសំខាន់ដូចជា៖ចែករំលែកលទ្ធផល ដែលបានមកពីការពិគ្រោះយោបល់ជាមួយក្រសួងទទួលបន្ទុកដឹកនាំតាម វិស័យ ក្នុងការកាត់បន្ថយ ការសម្របខ្លួន និងការងារបង្ករលក្ខណៈ និងការវាយតម្លៃយេនឌ័រ នៃ វិស័យនៃ NDC តាមរយៈការពិនិត្យមើលរបាយការណ៍។ ស្នើ និងផ្តល់អាទិភាពយុទ្ធសាស្ត្រ និងសកម្មភាព ដើម្បីបញ្ជ្រាបយេនឌ័រទៅក្នុងវិស័យនៃ NDC និងបង្ហាញសេចក្តីព្រាងសូចនាករការងារយេនឌ័រការសំខាន់ៗដើម្បីធ្វើការពិភាក្សា និងផ្តល់អាទិភាព។ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm