មេដឹនាំចិនប្រឺងប្រែងលើកកម្ពស់ទំនាក់ទំនងជាមួយអឺរ៉ុប ខណៈពន្ធរបស់លោក Trump ធ្វើឲ្យប្លុកឃ្លាតពីអាមេរិក

2025/04/25 11:06:26 pm        195

លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) កំពុងស្វែងរកការជួសជុលទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) ដោយព្យាយាមបង្ហាញឲ្យឃើញថា ប្រទេសចិនជាដៃគូដែលអាចទុកចិត្តបានកាន់តែខ្លាំងមុន ខណៈដែលប្រធានាធិបតីលោក Donald Trump ធ្វើឲ្យប្លុកនេះកាន់តែឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិក ដោយសារបញ្ហាជាច្រើន រាប់ចាប់ពីពន្ធគយ រហូតដល់វិស័យការពារជាតិ។

ដោយប្រឈមជាមួយនឹងការរឹតបន្តឹងពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពពីសហរដ្ឋអាមេរិក អ្នកបង្កើតគោលនយោបាយ និងថ្នាក់ដឹកនាំធុរកិច្ចចិន កំពុងស្វែងរកទីផ្សារថ្មី នៅអឺរ៉ុប និងកន្លែងផ្សេងទៀត។ ហើយបើយោងតាមមន្ត្រីអឺរ៉ុបមួយរូប បានឲ្យដឹងថា ដើម្បីជួយសម្រួលទំនាក់ទំនងទាំងនោះឲ្យរលូន លោក ស៊ី កំពុងរៀបចំត្រៀមដកទណ្ឌកម្មពីសមាជិកសភា EU មួយចំនួន ដែលជាកាយវិការជានិមិត្តរូបនៃសុច្ឆន្ទៈ។

នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែមេសា) ក្រសួងការបរទេសចិន បានលើកឡើងថា៖ «ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក ប្រទេសចិន និងអឺរ៉ុប នឹងរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី»។ ក្រសួងបានបន្ថែមថា ខ្លួននឹងស្វាគមន៍សមាជិកសភាអឺរ៉ុបបន្ថែមទៀត ដើម្បីបំពេញទស្សនកិច្ច នៅប្រទេសចិន ដោយមិននិយាយអំពីរបាយការណ៍ ស្តីពីការដកទណ្ឌកម្មនោះឡើយ។

ទោះបីជាបណ្ដាមេដឹកនាំ នៅអឺរ៉ុប នៅតែប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការគាំទ្ររបស់ទីក្រុងប៉េកាំង សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏ដោយ ក៏មេដឹកនាំទាំងនោះបានបង្ហាញពីឆន្ទៈ ក្នុងការធ្វើការឆ្ពោះទៅមុខលើបញ្ហាមួយចំនួន។ ជាមួយគ្នានេះ មន្ត្រី EU កំពុងពិចារណាពីកូតាតម្លៃអប្បបរមាលើរថយន្តអគ្គិសនីរបស់ចិន ជំនួសឲ្យការយកពន្ធខ្ពស់រហូតដល់ ៤៥,៣ភាគរយដែលបានដាក់ក្នុងឆ្នាំ២០២៤។

ជាការឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ EU ក្នុងការធ្វើឲ្យទំនាក់ទំនងមានតុល្យភាពឡើងវិញ មេដឹកនាំអឺរ៉ុបឥឡូវនេះ គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ក្នុងខែកក្កដាសម្រាប់កិច្ចប្រជុំកំពូលមួយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm