ពិធីបុណ្យព្រះសពសម្តេចប៉ាប ហ្វ្រង់ស៊ីស នឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ក្នុងទីលានចតុរង្គនៃព្រះវិហារ St. Peter ដែលក្រុមមន្រ្តីសង្ឃកាតូលិករ៉ូម៉ាំង បានសម្រេចចិត្តកាលពីថ្ងៃអង្គារ ធ្វើជាវេទិកាសម្រាប់ពិធីដ៏ឧឡារិកមួយនេះ ដែលនឹងទាក់ទាញការចូលរួមពីក្រុមមេដឹកនាំទូទាំងពិភពលោក ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានប៉ះទង្គិចម្តងហើយម្តងជាមួយសម្តេចប៉ាប ជុំវិញបញ្ហាអន្តោប្រវេសន៍នោះ និយាយថា លោក និងភរិយារបស់លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម សម្រាប់ពិធីបុណ្យព្រះសពមួយនេះ ។
នៅក្នុងចំណោមប្រមុខរដ្ឋដែលគ្រោងនឹងចូលរួមពិធីបុណ្យដែរនោះ គឺលោក Javier Milei ដែលជាប្រធានាធិបតីប្រទេសកំណើតអាហ្សង់ទីនរបស់សម្តេចប៉ាប ហ្វ្រង់ស្វីស ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ។
បុរីវ៉ាទីកង់ បាននិយាយថា សម្តេចប៉ាប ហ្វ្រង់ស្វីស ព្រះជន្ម ៨៨វស្សា បានសោយទិវង្គតមិននឹកស្មានដល់កាលពីថ្ងៃចន្ទ ក្រោយកើតជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង ជាការបញ្ចប់រជ្ជកាលដ៏ច្របូកច្របល់របស់ទ្រង់ ដែលមើលឃើញព្រះអង្គប៉ះទង្គិចច្រើនលើកច្រើនសារជាមួយអ្នកប្រពៃណីនិយម និងគាំទ្រអ្នកក្រីក្រ និងជនតូចតាច ៕