កងកម្លាំងសន្តិសុខឥណ្ឌាបំផ្លាញផ្ទះជីវពលសង្ស័យ ២នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅកាស្មៀរ

2025/04/25 11:30:56 pm        48

កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ កងកម្លាំងសន្តិសុខឥណ្ឌា បានបំផ្ទុះគ្រាប់កម្ទេចចោលផ្ទះរបស់ជីវពលសង្ស័យ ២នាក់ ជាប់ពាក់ព័ន្ធនឹងការវាយប្រហារស្លាប់មនុស្សនៅតំបន់កាស្មៀរ ដែលបានសម្លាប់ភ្ញៀវទេសចរជាបុរសយ៉ាងហោច ២៦នាក់ ។

សារព័ត៌មានក្នុងស្រុក រាយការណ៍ថា លោក Asif Sheikh និងលោក Adil Thokar រងការចោទប្រកាន់ថា បានចូលរួមសមគំនិតជាមួយការវាយប្រហារកាលពីថ្ងៃអង្គារនៅតំបន់ទេសចរណ៍ Pahalgam ដែលជាការវាយប្រហារស្លាប់មនុស្សដ៏អាក្រក់បំផុតមួយនៅប្រទេសឥណ្ឌា ក្នុងរយៈពេលជិត ២ទសវត្សរ៍កន្លងមកនេះ ។

ប្រភពព័ត៌មានក្នុងស្រុកបន្តទៀតថា ផ្ទះរបស់លោក Thokar នៅស្រុក Anantnag និងផ្ទះរបស់ លោក Sheikh នៅទីក្រុង Tral ត្រូវបានកម្ទេចចោលដោយកងកម្លាំងសន្តិសុខ ក្រោយពួកគេរកឃើញគ្រឿងផ្ទុះនៅក្នុងផ្ទះរបស់ពួកគេ អំឡុងប្រតិបត្តិការឆែកឆេរ ។

ពួកគេទាំង ២នាក់ រងការចោទប្រកាន់ថា ជាសមាជិករបស់ក្រុម Lashkar-e-Taiba (LeT)ដែលជាក្រុមជីវពលត្រូវបានចុះបញ្ជីជាអង្គការភេរវកម្មបរទេសដោយសហរដ្ឋអាមេរិក ។

ចំណែកឯក្រុមអ៊ិស្លាម ត្រូវបានចោទប្រកាន់ផងដែរថា បានរៀបផែនការវាយប្រហារនៅក្នុងប្រទេសឥណ្ឌា និងលោកខាងលិច រួមទាំងការវាយប្រហាររយៈពេល ៣ថ្ងៃនៅទីក្រុងម៉ុមបៃ កាលពីខែវិច្ឆិកា ឆ្នាំ ២០០៨ ។

ខណៈពេលនោះដែរ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចេញវិធានការឆ្លើយតបជាច្រើនប្រឆាំងគ្នាទៅវិញទៅមក ក្នុងនោះឥណ្ឌា បានផ្អាកសន្ធិសញ្ញាចែកចាយទឹកទន្លេសំខាន់ ហើយប៉ាគីស្ថានបិទដែនអាកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ដែលស្ថិតក្នុងចំណោមវិធានការដទៃជាច្រើនទៀត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm