សម្ព័ន្ធមិត្តលោក Putin ព្រមានថា ដំណោះស្រាយអ៊ុយក្រែន អាចនាំឲ្យមានសង្គ្រាមលោកលើកទី៣

2025/04/25 11:32:46 pm        60


មន្ត្រីជាន់ខ្ពស់មួយរូបរបស់លោក Vladimir Putin ដែលបានព្រមានថា កងកម្លាំងរក្សាសន្តិភាពណាដែលត្រួតពិនិត្យបទឈប់បាញ់ នៅអ៊ុយក្រែន បង្កជាហានិភ័យឲ្យមានសង្គ្រាមលោកលើកទី៣ បាននិយាយថា រុស្ស៊ីមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនចាត់ទុកថា ជាការឈ្លានពានរបស់លោកខាងលិច។

លោក Sergei Shoigu ដែលបានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរបស់លោក Putin នៅពេលមានការលុកលុយពេញបន្ទុកលើប្រទេសអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass ថា ទីក្រុងមូស្គូកំពុងតាមដានយ៉ាងដិតដល់នូវការត្រៀមលក្ខណៈយោធារបស់បណ្ដាប្រទេសអឺរ៉ុប។ លោក Shoigu បានបន្ថែមថា ផែនការដែលហៅថា «សម្ព័ន្ធឆន្ទៈរួម» ដើម្បីត្រួតពិនិត្យសន្តិភាព នៅអ៊ុយក្រែន បង្កជាហានិភ័យនៃការប្រឈមមុខដាក់គ្នា រវាងទីក្រុងមូស្គូ និងអង្គការណាតូ (NATO )។ ពាក់ព័ន្ធនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ សារព័ត៌មាន Newsweek បានទាក់ទងអង្គការណាតូ ដើម្បីសុំការអត្ថាធិប្បាយ តែមិនទាន់មានចម្លើយនៅឡើយទេ។ 

ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Putin លោក Shoigu ត្រូវបានជំនួសតំណែងនៅក្រសួងការពារជាតិដោយលោកឧបនាយករដ្ឋមន្ត្រី Andrei Belousov ហើយឥឡូវនេះ រូបលោកធ្វើជារដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដូច្នេះ ការលើកឡើងរបស់លោក ទំនងជាធ្វើឡើងតាមគំនិតរបស់វិមានក្រឹមឡាំង។ ទីក្រុងមូស្គូ បានបង្ហាញការប្រឆាំងម្តងហើយម្តងទៀត ចំពោះការដាក់ពង្រាយកងទ័ពរក្សាសន្តិភាពរបស់លោកខាងលិចដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាម គិតចាប់តាំងពីប្រធានាធិបតីបារាំងលោក Emmanuel Macron បំផុសគំនិតនេះ ដែលបើតាមសេចក្ដីរាយការណ៍មានការគាំទ្រពីសម្ព័ន្ធមិត្តផ្សេងទៀត។ 

ដោយនិយាយអំពីការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច និងអាវុធបរមាណូ នៅក្នុងបទសម្ភាសន៍ដដែលនោះ លោក Shoigu បានពង្រីកការគំរាមកំហែងពីការប្រើប្រាស់នុយក្លេអ៊ែរ ជាពាក្យសម្ដីដែលបាននិងកំពុងគ្របលើសង្គ្រាម ដែលមានរយៈពេល ៣ឆ្នាំ។ សារព័ត៌មាន Tass បានចេញផ្សាយការដកស្រង់សម្ដីចេញពីបទសម្ភាសន៍របស់លោក Shoigu នៅក្នុងរបាយការណ៍ជាច្រើន កាលពីថ្ងៃព្រហស្បតិ៍៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm