រដ្ឋាភិបាល៖ សេដ្ឋកិច្ចអាល្លឺម៉ង់នឹងនៅទ្រឹង ក្នុងឆ្នាំ២០២៥ ដោយសារភាពវឹកវរពីវិធានការពន្ធ

2025/04/25 11:35:55 pm        67


រដ្ឋាភិបាលអាល្លឺម៉ង់បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែមេសា) ហើយឥឡូវនេះមើលឃើញពីភាពនៅទ្រឹង ក្នុងឆ្នាំ២០២៥ ជំនួសឲ្យកំណើន ០,៣ភាគរយ ដោយសារភាពមិនច្បាស់លាស់ពីជម្លោះពាណិជ្ជកម្មពិភពលោក ត្រូវបានរំពឹងថា នឹងធ្វើឲ្យកំណើនធ្លាក់ចុះ និងប៉ះពាល់ការវិនិយោគ។

អាល្លឺម៉ង់ គឺជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៧ ឬ G7 តែមួយគត់ដែលមិនមានកំណើនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយពន្ធគយដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក Donald Trump អាចធ្វើឲ្យប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតនៅលើផ្លូវគ្មានកំណើន សម្រាប់រយៈពេល ៣ឆ្នាំ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

សេដ្ឋកិច្ចដែលជំរុញការនាំចេញរបស់ប្រទេសអាល្លឺម៉ង់ កំពុងជួបការលំបាក ដោយសារតម្រូវការសកលខ្សោយ សម្រាប់ផលិតផលរបស់ខ្លួន ហើយក្រុមហ៊ុនបរទេសកំពុងធ្លាក់ចុះពីការប្រកួតប្រជែងរបស់ខ្លួន។

ខណៈពេលដែលការប្រកាសអំពីតួលេខដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Robert Habeck មិនត្រឹមតែបានអំពាវនាវឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ស្វែងរកដំណោះស្រាយលើបញ្ហាពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឲ្យសហភាពអឺរ៉ុបរៀបចំវិធានការតបតផងដែរ ប្រសិនបើចាំបាច់។

សម្រាប់ឆ្នាំ២០២៦ រដ្ឋាភិបាល ឥឡូវនេះរំពឹងថា នឹងមានកំណើន ១ភាគរយ ពោលគឺធ្លាក់បន្តិចពីការព្យាករក្នុងខែមករា ១,១ភាគរយ ដោយរំពឹងថា នឹងមានកំណើនខ្លះនៅក្រោមការដឹកនាំពីរដ្ឋាភិបាលថ្មីរបស់លោក Friedrich Merz ដែលត្រៀមចូលកាន់តំណែងអធិការបតី។ ការនាំចេញត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ២,២ភាគរយ នៅឆ្នាំនេះ បន្ទាប់ពីធ្លាក់ចុះ ១,១ភាគរយ ក្នុងឆ្នាំ២០២៤។ នៅឆ្នាំក្រោយ ការនាំចេញត្រូវបានគេរំពឹងថា នឹងហក់ឡើង ១,៣ភាគរយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm