សមាជិក ២នាក់របស់ក្រុមស៊ីវិលរកឃើញកសិដ្ឋានរន្ធត់ម៉ិកស៊ិក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់

2025/04/26 12:04:04 am        113

ក្រុមអាជ្ញាធរនិយាយថា ក្រុមខ្មាន់កាំភ្លើងជិះទោចក្រយានយន្ត បានបាញ់សម្លាប់សមាជិក ២នាក់របស់ក្រុមស្វែងរកស៊ីវិលដែលបានរកឃើញទីតាំងឃាតកម្មដ៏អប្រិយមួយកន្លែង ដែលគេស្គាល់ថាជា “កសិដ្ឋានរន្ធត់”របស់ម៉ិកស៊ិក ។

ការិយាល័យរដ្ឋអាជ្ញារដ្ឋ Jalisco និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះ ២នាក់ដែលជាអ្នកស្រី Maria del Carmen Morales និងកូនប្រុស Jaime Daniel Ramirez Morales របស់គាត់ បានស្លាប់ ក្រោយពួកគេត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើង ២នាក់ កាលពីយប់ថ្ងៃពុធ ។ ជនសង្ស័យមិនត្រូវបានផ្តល់អត្តសញ្ញាណនោះទេ ។

អ្នកស្រី Morales និងលោក Ramirez ស្ថិតក្នុងចំណោមសមាជិកក្រុមស្វែងរកពលរដ្ឋGuerreros Buscadores នៅរដ្ឋភាគខាងលិច Jalisco ដែលបានរកឃើញអ្វីដែលសារព័ត៌មានក្នុងស្រុករាយការណ៍ថាជា “កសិដ្ឋានរន្ធត់” កាលពីខែមីនា ។

ក្រុមស្វែងរកស៊ីវិល បានរកឃើញសម្លៀកបំពាក់ និងគ្រោងឆ្អឹងមនុស្សនៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងស្ថិតក្នុងតំបន់ Teuchitlan គឺជាតំបន់ជនបទនៅក្រៅទីក្រុង Guadalajara ។ ក្រុមមន្រ្តីនិយាយថា ទីតាំងមួយនេះ គឺជាជំរំបណ្តុះបណ្តាលរបស់ក្រុមមេខ្លោងគ្រឿងញៀន ។

យោងតាមការអះអាងរបស់សមាជិកក្រុមមួយនេះ បានឲ្យដឹងថា អ្នកស្រី Morales ត្រូវបានគំរាមកំហែងសម្លាប់ជាច្រើនលើកច្រើនសាររួចមកហើយ ។

អ្នកស្រី Morales និងលោក Ramirez បានដើររកសាច់ញាតិម្នាក់ដែលបានបាត់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ ។ ការស្លាប់របស់ពួកគេ បានកើតមានឡើង បន្ទាប់ពីការស្លាប់សមាជិកម្នាក់របស់ក្រុមស្វែងរកស៊ីវិលមួយ ។ អ្នកស្រី Teresa Gonzalez ដែលបានស្វែងរកប្អូនប្រុសរបស់គាត់ ត្រូវបានសម្លាប់នៅដើមខែនេះ ។

យោងតាមទិន្នន័យរដ្ឋាភិបាល បានឲ្យដឹងថា មនុស្សជាង ១២៤.០០០នាក់ បានបាត់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិក ហើយករណីបាត់ខ្លួនភាគច្រើន ពុំត្រូវបានដោះស្រាយនោះទេ ធ្វើឲ្យកើតមានការមិនជឿជាក់លើក្រុមអាជ្ញាធរនៅក្នុងចំណោមអ្នកដែលស្វែងរកមនុស្សបាត់ខ្លួន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm