កម្ពុជានឹងបើកការហោះហើរទៅមករវាងកម្ពុជា និងប្រទេសជប៉ុននៅចុងឆ្នាំនេះ

2025/04/26 12:50:53 am        210

ភ្នំពេញ ៖ ប្រសិនជាមិនមានអ្វីប្រែប្រួលទេនោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អាចនឹងចាប់ផ្តើមដំណើ រការប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរទៅមករវាងកម្ពុជា និង ជប៉ុន នៅអំឡុងចុងឆ្នាំនេះ។​

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia/ K6) ទទួលបានការអនុញ្ញាតឱ្យហោះហើរទៅវិញ ទៅមករវាងកម្ពុជា និងប្រទេសជប៉ុនរួចហើយ។ នេះបើតាមឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យ BTV ដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ 

ឯកឧត្ដមបន្តថា ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំង ២ បានឯកភាព និងអនុម័តលើការស្នើសុំរបស់ក្រុមហ៊ុន Air Cambodia/ K6 សម្រាប់ប្រតិបត្តិការអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសទៅមករវាងកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ។ ឯកឧត្ដមបន្ថែមថា បើមិនមានអ្វីប្រែប្រួលទេ, នោះ Air Cambodia អាចនឹងចាប់ផ្តើមប្រតិបត្តិការហោះហើរដឹកអ្នកដំណើរទៅមកនៅអំឡុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះរវាងភ្នំពេញ នៃប្រទេសកម្ពុជា ទៅកាន់កាន់សៃក្នុងទឹកដីអូសាកា នៃប្រ ទេសជប៉ុន ដោយឆ្លងកាត់ក្រុងហ្វូចូវ(Fuzhou)នៃប្រទេសចិន។ ប្រតិបត្តិការនោះនឹងមានចំនួន៤ជើងក្នុងមួយសប្តាហ៍ ពោលគឺហោះហើរនៅថ្ងៃចន្ទ, ពុធ, សុក្រ និងអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រ ភេទ Airbus A321។ 

បច្ចុប្បន្នក្រុមហ៊ុន Air Cambodia កំពុងបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករអាកាសយានដ្ឋានពាក់ព័ន្ធ ដើម្បីសម្រួលដល់ការផ្តល់សេវាកម្មចុះចតនៅតាមអាកាសយានដ្ឋានទាំងនោះផងដែរ។

អ្នកនាំពាក្យរូបនេះក៏បានរំលេចឱ្យដឹងផងដែរថា នៅក្នុងរយៈពេល ៣ ខែនៃដើមឆ្នាំ២០២៥ វិស័យអាកា សចរណ៍ស៊ីវិលកម្ពុជា មានចំនួនជើងហោះហើរឆ្លងកាត់ និងចំនួនអ្នកដំណើរ ព្រមទាំងការដឹកជញ្ជូនតាមផ្លូវអាកាសមានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕

​ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm