គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី រាយការណ៍នៅថ្ងៃសុក្រនេះថា មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់រុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះរថយន្តនាព្រឹកនេះ នៅទីក្រុង Balashikhaស្ថិតនៅភាគខាងកើតទីក្រុងម៉ូស្គូ ។
អ្នកស្រី Svetlana Petrenko គឺជាអ្នកនាំពាក្យគណៈកម្មាធិការស៊ើបអង្កេតបញ្ជាក់ថា លោក Yaroslav Moskalik គឺនាយរងនាយកដ្ឋានប្រតិបត្តិការនៃអគ្គសេនាធិការ បានស្ថិតនៅក្នុងរថយន្ត ពេលដែលគ្រឿងផ្ទុះ ត្រូវបានបន្ទុះឡើង ។
អ្នកស្រី Petrenko និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងម៉ូស្គូថា គ្រឿងផ្ទុះនេះ មានកម្លាំងស្មើនឹងជាងជាង ៣០០ក្រាមនៃសារធាតុ TNT ។
ឧបទ្ទេវហេតុនេះ បានកើតមានឡើងបន្ទាប់ពីការស្លាប់របស់មន្រ្តីយោធាជាន់ខ្ពស់ម្នាក់ទៀតរបស់រុស្ស៊ីកាលពីឆ្នាំមុន ។
គួរឲ្យដឹងថា លោក Igor Kirillov ដែលជាមេបញ្ជាការកងទ័ពការពារសារធាតុគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែររុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នានេះ ដែលក្រុមសេវាចារកម្មអ៊ុយក្រែប្រកាសទទួលស្គាល់ ។
ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ឥស្សរជនសំខាន់ៗជាច្រើនរបស់រុស្ស៊ី រួមទាំងអ្នកធ្វើសេចក្តីរាយការណ៍សង្រ្គាម ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែក ដែលគេសន្មត់ថាជាទង្វើរបស់សេវាចារកម្មអ៊ុយក្រែន ៕