កុងហ្គោ និងរ៉្វាន់ដា នឹងចុះហត្ថលេខាលើកតិកាសញ្ញា នៅអាមេរិក ចំពេលមានការពិភាក្សា ស្ដីពីកិច្ចព្រមព្រៀងរ៉ែ

2025/04/26 01:50:04 am        96


ប្រភពបានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសកុងហ្គោ និងរ្វ៉ាន់ដា គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃសុក្រ (ទី២៥ ខែមេសា) នេះ ដើម្បីលើកកម្ពស់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃការជំរុញការទូត ដើម្បីបញ្ចប់អំពើហិង្សា បន្ទាប់ពីមានការរុលទៅមុខរបស់ក្រុមឧទ្ទាមដែលគាំទ្រដោយរ៉្វាន់ដា នៅភាគខាងកើតកុងហ្គោ។

កិច្ចព្រមព្រៀងនេះ ធ្វើឲ្យមានសង្ឃឹមកាន់តែខ្ពស់ ដែលថា វដ្តនៃអំពើហិង្សាចុងក្រោយបង្អស់ នៅក្នុងជម្លោះរយៈពេលជាច្រើនទស្សវត្សរ៍ដែលបង្កឡើងដោយអំពើប្រល័យពូជសាសន៍នៅរ៉្វាន់ដា អាចនឹងធូរស្រាល ខណៈប្រទេសទាំង២ សង្ឃឹមថា នឹងអាចទាក់ទាញការវិនិយោគធំៗរបស់សហរដ្ឋអាមេរិកលើវិស័យរ៉ែ។ តែទោះជាយ៉ាងណាក្ដី ការប្រកាសបទឈប់បាញ់កាលពីមុន មិនបាននាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នាជានិរន្តនោះទេ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានៅឯពិធីមួយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ ទីក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សា ដើម្បីវិនិយោគរាប់ពាន់លានដុល្លារលើរ៉ែ នៅក្នុងប្រទេសកុងហ្គោ ដែលមានធនធានជាច្រើន ដូចជារ៉ែទង់ដែង គូប័ល និងលីចូម ជាធាតុផ្សំដែលត្រូវបានប្រើប្រាស់ក្នុងទូរសព្ទដៃ និងរថយន្ត។ 

ចំណែករ៉្វាន់ដាបានឲ្យដឹងនៅសប្តាហ៍នេះថា ខ្លួនក៏កំពុងជជែកជាមួយទីក្រុងវ៉ាស៊ីនតោន អំពីកិច្ចព្រមព្រៀងរ៉ែដែលអាចកើតមានផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm