អ៊ីរ៉ង់កោះអញ្ជើញបេសកជនហូឡង់ ដើម្បីតវ៉ា ចំពោះការអះអាងរឿងធ្វើឃាត

2025/04/26 02:47:36 am        84


ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតហូឡង់ ប្រចាំនៅក្រុងតេអេរ៉ង់ នៅថ្ងៃសុក្រ (ទី២៥ ខែមេសា) មួយថ្ងៃបន្ទាប់ពីប្រទេសហូឡង់បានអនុវត្តរបៀបនេះ ចំពោះបេសកជនអ៊ីរ៉ង់ ជុំវិញការសង្ស័យ ដែលថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតចំនួនពីរ។

បើយោងតាមសារព័ត៌មាន IRNA មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ម្នាក់ បានពណ៌នាការចោទប្រកាន់របស់ហូឡង់ថា ជារឿង «គួរឲ្យអស់សំណើច» ដោយផ្អែកលើ «ការសង្ស័យ ឬការសន្មត់»។

មន្ត្រីម្នាក់ឈ្មោះ Alireza Yousefi ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា៖ «វាជារឿងគួរឲ្យសោកស្តាយដែលយុទ្ធសាស្ត្រការទូតហូឡង់ ចាត់វិធានការដោយងាយៗ ដោយសារពាក្យចចាមអារ៉ាមដែលត្រូវបានចាក់បញ្ចូលដោយស្ថាប័នសន្តិសុខរបស់ខ្លួន និងអ្នកគាំទ្រលិទ្ធិហ្សាអឺន (អ៊ីស្រាអែល) ហើយថែមទាំងកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជុំវិញការប្រឌិតមិនសមហេតុផលបែបនេះ»។

គួរបញ្ជាក់ថា ហូឡង់បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បន្ទាប់ពីទីភ្នាក់ងារចារកម្មហូឡង់ដែលត្រូវបានគេស្គាល់ថា AIVD បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់ទំនងជានៅពីក្រោយការប៉ុនប៉ងធ្វើឃាតចំនួន ២ នៅហូឡង់ និងអេស្ប៉ាញ។

របាយការណ៍បានឲ្យដឹងថា បុរស ២នាក់ត្រូវបានចាប់ខ្លួនក្នុងខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Haarlem របស់ហូឡង់ បន្ទាប់ពីប៉ុនប៉ងធ្វើឃាតលើជនជាតិអ៊ីរ៉ង់ម្នាក់ដែលរស់នៅក្នុងប្រទេសនេះ។ ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ ក៏ត្រូវបានគេជឿថា ជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចលើអ្នកនយោបាយអេស្ប៉ាញ និងអ្នករិះគន់អ៊ីរ៉ង់ឈ្មោះ Alejo Vidal-Quadras នៅទីក្រុង Madrid ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm