ជនប៉ាឡេស្ទីននៅជំរំ Beit Lahiya តំបន់ហ្កាហ្សា ទទួលបានអាហារពីផ្ទះបាយស៊ុប

2025/04/26 03:38:33 am        22

ជនប៉ាឡេស្ទីន បានជួបជុំគ្នានៅផ្ទះបាយស៊ុប ស្ថិតក្នុងជំរំ Beit Lahiya តំបន់ហ្កាហ្សា ដើម្បីទទួលបានអាហារក្តៅ ។ ជនប៉ាឡេស្ទីនជាច្រើននាំគ្នាគ្រវីឆ្នាំទទេរ រង់ចាំដល់វេនរបស់ពួកគេ ដើម្បីទទួលបានអាហារ ។

លោក Salah al-Madhoun គឺជាជនប៉ាឡេស្ទីនមួយរូប និយាយថា មនុស្សស្រេកឃ្លានកាន់តែខ្លាំង ហើយពួកគេជិតស្លាប់អស់ហើយ ស្របពេលដែលតម្រូវការកើនឡើងនៅតាមផ្ទះបាយស៊ុប ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ ។

លោកថា អគារ ៤ខ្នងរបស់លោកត្រូវបានបំផ្លាញ ហើយលោកធ្លាក់ដល់កម្រិតសូន្យ ក្រោយលោកប្រឹងប្រែងអស់រយៈពេលជាយូរ ។ ការខំប្រឹងដណ្តើមអាហារ និងទឹកទាំងនេះ គឺដោយសារខ្វះខាតជំនួយ និងការបិទច្រក ស្ថានភាពកាន់តែអាក្រក់ទៅ មនុស្សកាន់តែស្រេកឃ្លាន ពួកគេជិតស្លាប់អស់ហើយ ។

លោកបន្តថា ពួកយើងបានអំពាវនាវដល់អ្នករាល់គ្នា ដល់ប្រទេសទាំងអស់ អង្គការសហប្រជាជាតិ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ពិភពលោកទាំងមូល អង់គ្លេស ពិភពលោកទាំងមូល បារាំង អ្នកណាក៏ដោយឲ្យតែមានឥទ្ធិពល ត្រូវសង្រ្គោះជីវិតមនុស្សទាំងនេះ ។ នេះគឺជាមនុស្សដែលត្រូវបានគេធ្វើខុសធ្ងន់ គឺធ្វើខុសធ្ងន់បំផុត ស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ខ្លាំងណាស់ ។

អ៊ីស្រាអែល បានបិទច្រកទាំងស្រុងលើទំនិញទាំងអស់ចូលទៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមឡើងវិញកាលពីខែមីនា ។ ការចែកចាយអាហារបន្ទាន់ ត្រូវបានបញ្ចប់ ហាងធ្វើដំបានបិទទ្វារ ក្នុងផ្សារគ្មានទំនិញលក់ ។

អ៊ីស្រាអែលច្រានចោលការលើកឡើងថា តំបន់ហ្កាហ្សាកំពុងប្រឈមនឹងវិបត្តិអត់ឃ្លាន ហើយយោធាអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សាថា បានលួចជំនួយ ដូច្នេះហើយពួកគេត្រូវតែបន្តកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងអស់ ដើម្បីការពារកុំឲ្យពួកគេទទួលបាន ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាសនិយាយថា ពួកគេពុំបានកេងប្រវ័ញ្ចជំនួយនោះទេ និងបានចោទប្រកាន់អ៊ីស្រាអែលថាប្រើប្រាស់ភាពអត់ឃ្លានជាតាក់ទិកយោធា ។

គួររំឭកថា ការវាយប្រហារលើអ៊ីស្រាអែលដោយក្រុមហាម៉ាស់កាលពីខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ហើយចាប់តាំងពីនោះមក ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៥១.៣០០នាក់ ៕

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm