អ៊ីរ៉ង់៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានប្រើសង្គ្រាមពាក្យសម្ដីដាក់គ្នាកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋបាលលោក Biden បានដាក់ទណ្ឌកម្មថ្មីលើអង្គភាព និងមន្ត្រីអ៊ីរ៉ង់ ដោយទីក្រុងតេអេរ៉ង់បានព្រមានក្រុងវ៉ាស៊ីនតោនថា វិធានការនេះនឹងមិន "បង្កើតសម្ពាធ" ក្នុងកិច្ចចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចុះក្នុងបញ្ជីខ្មៅ អង្គភាពពិសេសនៃកងកម្លាំងអនុវត្តច្បាប់ និងកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងមន្ត្រីមួយចំនួនរបស់អ៊ីរ៉ង់ដែលជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងារទាំងនេះ ដោយចោទប្រកាន់ពួកគេពីបទរំលោភសិទ្ធិមនុស្ស។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោនចំពោះការប្រកាសដាក់ទណ្ឌកម្ម ខណៈប្រទេសទាំងពីរកំពុងពិភាក្សាដោយប្រយោល ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគីឆ្នាំ២០១៥ ឡើងវិញ។ លោកបានសរសេរនៅលើ បណ្ដាញសង្គម Twitter ថា ទីក្រុងវ៉ាស៊ីនតោនបរាជ័យក្នុងការយល់ថា ការបរាជ័យអតិបរមា និងរបកគំហើញការទូតគឺផ្តាច់មុខទៅវិញទៅមក។
ការដាក់ទណ្ឌកម្មទ្វេរដងនឹងមិនបង្កើតសម្ពាធបានទេ ហើយអ្វីគ្រប់យ៉ាងត្រូវផ្អែកលើភាពប្រាកដប្រជា និងសុច្ឆន្ទៈ។ ជុំទី៧ នៃកិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងវីយែនបានបញ្ចប់កាលពីថ្ងៃសុក្រ ដោយទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា មិនមានភាពច្បាស់លាស់ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងនេះរស់ឡើងវិញ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)៕
អត្ថបទ៖ សុខមាន