ឥណ្ឌា តាមប្រមាញ់ក្រុមសកម្មប្រយុទ្ធនៅកាស្មៀរ ខណៈភាពតានតឹងជាមួយប៉ាគីស្ថាន កើនឡើង

2025/04/26 04:36:59 pm        156

នគរបាល និងទាហានប្រដាប់អាវុធឥណ្ឌា បានស្វែងរកក្រុមសកម្មប្រយុទ្ធនៅតាមលំនៅឋាន និងតាមព្រៃ នៅតំបន់កាស្មៀរប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ ហើយមេបញ្ជាការឥណ្ឌា បានពិនិត្យមើលឡើងវិញសន្តិសុខនៅទីនោះ បន្ទាប់ពីការសម្លាប់មនុស្ស២៦នាក់នៅទីតាំងទេសចរណ៍មួយកន្លែង ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតលើជនស៊ីវិលក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ។

ការវាយប្រហារនេះ បានបង្កឱ្យមានកំហឹង និងភាពសោកសៅនៅក្នុងប្រទេសឥណ្ឌា រួមជាមួយនឹងការអំពាវនាវឱ្យមានចំណាត់ការប្រឆាំងប្រទេសប៉ាគីស្ថាននៅជិតខាង ដែលទីក្រុងញូវឌេលី បានចោទប្រកាន់ថាបានផ្តល់មូលនិធិ និងជំរុញសកម្មភាពភេរវកម្មនៅក្នុងតំបន់កាស្មៀរ ជាតំបន់ដែលប្រទេសទាំងពីរអះអាងសិទ្ធ និងបានប្រយុទ្ធគ្នាពីរលើករួចមកហើយ។

ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ បានបញ្ចេញនូវវិធានការប្រឆាំងគ្នាទៅវិញទៅមក ដោយឥណ្ឌាបានផ្អាកសន្ធិសញ្ញាទឹកទន្លេ Indus ហើយប៉ាគីស្ថានបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា។ សន្ធិសញ្ញាដែលបានចរចានៅឆ្នាំ១៩៦០ បានបែងចែកទន្លេ Indus និងដៃទន្លេរបស់ខ្លួនរវាងប្រទេសទាំងពីរ ហើយបានគ្រប់គ្រងការចែករំលែកទឹក។

រដ្ឋមន្ត្រីក្រសួងធនធានទឹកឥណ្ឌា បាននិយាយនៅក្នុងការបង្ហោះនៅលើ បណ្តាញ X. ថា យើងនឹងធានា ថា ទឹកទន្លេ Indus តែមួយតំណក់នឹងមិនទៅដល់ប្រទេសប៉ាគីស្ថានឡើយ។ ប្រទេសប៉ាគីស្ថាន ពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធទន្លេ Indus នេះ សម្រាប់វារីអគ្គិសនី និងប្រព័ន្ធស្រោចស្រព។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនងជានិយាយសម្រាលពីភាពតានតឹងនេះ ដោយនិយាយថា លោកមានទំនុកចិត្តថា ឥណ្ឌា និងប៉ាគីស្ថាន នឹងស្វែងរកដំណោះស្រាយ ទោះបីជាការវាយប្រហារនេះ «ជារឿងអាក្រក់មួយ» ក៏ដោយ។ លោកនិយាយថា លោកមានភាពស្និទ្ធស្នាលទាំងជាមួយឥណ្ឌា និងប៉ាគីស្ថាន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm