លោក Trump៖ កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន «ខិតជិតដល់» បន្ទាប់ពីកិច្ចពិភាក្សាថ្មីនៅវិមានក្រឹមឡាំង

2025/04/26 10:56:53 am        80

វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃសុក្រ បានពិភាក្សាអំពី «លទ្ធភាព» នៃកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅក្នុងជំនួបជាមួយបេសកជនសហរដ្ឋអាមេរិក ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងថា ភាគីជម្លោះទាំងពីរ «ខិតកាន់តែជិតដល់កិច្ចព្រមព្រៀង»។

ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានច្រានចោលជាថ្មីម្តងទៀតនូវការលើកឡើងដែលថា អ៊ុយក្រែនបោះបង់ចោលតំបន់គ្រីម៉េ ខណៈកិច្ចពិភាក្សារវាង លោកPutin និងបេសកជនប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff បានធ្វើឡើង បន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកបំផ្ទុះរថយន្ត នៅខាងក្រៅទីក្រុងមូស្គូ។

ដោយទៅដល់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីល្ងាចថ្ងៃសុក្រ ដើម្បីចូលរួមពិធីបុណ្យព្រះសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស លោក Trump បាននិយាយថា វាជា «ថ្ងៃដ៏ល្អសម្រាប់កិច្ចពិភាក្សា និងកិច្ចប្រជុំជាមួយរុស្ស៊ី និងអ៊ុយក្រែន។ លោក បានបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកថា វាខិតកាន់តែជិតដល់កិច្ចព្រមព្រៀងមួយ ហើយភាគីទាំងពីរគួរតែជួបគ្នាក្នុងកម្រិតខ្ពស់បំផុត ដើម្បី «បញ្ចប់» ។

លោក Trump ដែលបានគំរាមដើរចេញពីកិច្ចខិតខំប្រឹងប្រែងសន្តិភាព ប្រសិនបើលោកមើលមិនឃើញមានវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់ បាននិយាយថា ចំណុចធំៗភាគច្រើនត្រូវបានគេព្រមព្រៀង។ ទោះយ៉ាងណា ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា លោក Witkoff និង លោក Putin មានការសន្ទនា «ស្ថាបនា» រួមទាំង «ការពិភាក្សាអំពីលទ្ធភាពនៃការបន្តការចរចាដោយផ្ទាល់» រវាងទីក្រុងគីវ និងទីក្រុងមូស្គូ។​

អត្ថបទដែលទាក់ទង

លោក Trump ស្តីបន្ទោសអ៊ុយក្រែនចំពោះការផ្តួចផ្តើមសង្រ្គាមដោយនិយាយថាតំបន់គ្រីម៉េនឹងនៅជាមួយរុស្ស៊ី
2025/04/26 04:53:09 pm        1
ប្រទេសអ៊ីរ៉ង់ ស្នើផ្តល់ការសម្របសម្រួលក្នុងជម្លោះឥណ្ឌា-ប៉ាគីស្ថាន
2025/04/26 04:50:48 pm        1
លោក Kim Jong Un បង្ហាញនាវាពិឃាតទ័ពជើងទឹកថ្មីរបស់កូរ៉េខាងជើង បំពាក់ដោយអាវុធដ៏មានឥទ្ធិពលបំផុត
2025/04/26 04:47:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump ស្តីបន្ទោសអ៊ុយក្រែនចំពោះការផ្តួចផ្តើមសង្រ្គាមដោយនិយាយថាតំបន់គ្រីម៉េនឹងនៅជាមួយរុស្ស៊ី

2025/04/26 04:53:09 pm
​ប្រទេសអ៊ីរ៉ង់ ស្នើផ្តល់ការសម្របសម្រួលក្នុងជម្លោះឥណ្ឌា-ប៉ាគីស្ថាន
2025/04/26 04:50:48 pm
​លោក Kim Jong Un បង្ហាញនាវាពិឃាតទ័ពជើងទឹកថ្មីរបស់កូរ៉េខាងជើង បំពាក់ដោយអាវុធដ៏មានឥទ្ធិពលបំផុត
2025/04/26 04:47:12 pm
​កោះទំហំជិត៤ហិកតាក្នុងស្រុកបាកាន ត្រូវបានបញ្ចុះបឋមសិលាអភិវឌ្ឍន៍ទៅជាឧទ្យានបាកាន កោះនៃការត្រាស់ដឹង
2025/04/26 04:44:24 pm
​ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា សន្យាចូលរួមលើកកម្ពស់វិស័យវប្បធម៌ជួយដល់កម្ពុជា
2025/04/26 04:35:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am