កម្មវិធីស្បៀងអាហារពិភពលោក និយាយថា ស្តុកស្បៀងនៅតំបន់ហ្កាហ្សា បានអស់ហើយ

2025/04/26 06:07:21 pm        306

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនិយាយថា ទីភ្នាក់ងារនេះបានអស់ស្តុកស្បៀងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈអ៊ីស្រាអែល បានរារាំងជំនួយរយៈពេលជាច្រើនសប្តាហ៍មកហើយ។ មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានដឹកជញ្ជូនការផ្គត់ផ្គង់ដែលនៅសល់ចុងក្រោយទៅកាន់ផ្ទះបាយដែលបម្រើអាហារក្តៅ។

ទាហានអ៊ីស្រាអែល បានបិទលំហូរការផ្គត់ផ្គង់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សារយៈពេលជិត៨សប្តាហ៍។ អ៊ីស្រាអែល បានបន្តការវាយប្រហារនៅថ្ងៃទី១៨ ខែមីនា បន្ទាប់ពីការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានជាប់គាំង។ ការផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្យ បានថយចុះយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក។

អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ។ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា មនុស្ស ៨៤ នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នកស្លាប់ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ដល់ជាង ២.០០០ នាក់។

មន្ត្រី WFP និយាយថា ហាងនំប៉័ងទាំងអស់ដែលពួកគេកំពុងជួយឧបត្ថមបានបិទត្រឹមថ្ងៃទី៣១ ខែមីនា។ ពួកគេនិយាយថា តម្លៃអាហារបានកើនឡើងដល់ទៅ ១.៤០០ភាគរយចាប់តាំងពីខែមករា នៅពេលដែលបទឈប់បាញ់បានកើតមាន។

កម្មវិធីស្បៀងអាហារពិភពលោក(WFP) និយាយថា ខ្លួនបានត្រៀមជាស្រេចក្នុងការផ្គត់ផ្គង់ជំនួយស្បៀងអាហារគ្រប់គ្រាន់ដើម្បីផ្តល់ដល់មនុស្សមួយលាននាក់នៅក្នុងតំបន់ហ្កាហ្សាសម្រាប់រយៈពេលរហូតដល់ ៤ ខែ។ មន្ត្រីបានជំរុញឲ្យគ្រប់ភាគីទាំងអស់ អនុញ្ញាតជាបន្ទាន់ឲ្យមានលំហូរជំនួយចូលទៅកាន់តំបន់ហ៊ុមព័ទ្ធមួយនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm