៤ខែដើមឆ្នាំ២០២៥ កម្លាំងជលផលខេត្តកែបបង្រ្កាបបទល្មើសនេសាទ១១ករណី ឃាត់ខ្លួនជនល្មើស១០នាក់ បញ្ជូនទៅតុលាការ

2025/04/26 06:19:52 pm        310

កម្លាំងរដ្ឋបាលជលផល ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ បានបង្រ្កាបបទល្មើសនេសាទ១១ករណី ឃាត់ខ្លួនជនល្មើស១០នាក់ បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លោក ថឹង បូរិន បានបញ្ជាក់ថា ខេត្តកែបក្រោមការដឹកនាំរបស់ឯកឧត្តម សោម ពិសិដ្ឋ សមិទ្ធផលថ្មីៗជាច្រើន បានលេចចេញជារូបរាងបន្តបន្ទាប់ ក្នុងនោះវិស័យទេចរណ៍ និងវិស័យកសិកម្មជា វិស័យស្នូលសម្រាប់ខេត្តកែប។

លោកបានបន្តថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តមអភិបាលខេត្ត ចាប់ពីខែមករា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ កម្លាំងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ​បានអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផលក្នុងដែន​នេសាទ​សមុទ្រខេត្តកែប សរុបបាន១១ករណី ដោយបានរិបអូសទូកនេសាទល្មើសចំនួន៣គ្រឿង រួមជាមួយឧបករណ៍ឆក់៦គ្រឿង និងខ្សែភ្លើងមួយចំនួនត្រូវបានដកហូត ខណៈដែលអ្នកប្រព្រឹត្តបទ​ល្មើស ១០នាក់ មាន៥នាក់ជាជនជាតិខ្មែរ និង៥នាក់ទៀតជាជន​ជាតិបរទេស ត្រូវបានបញ្ជូនទៅ​សាលាតំបូងខេត្តកែប​ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

នៅក្នុងការចុះបង្ក្រាប១១ករណីនោះ សមត្ថកិច្ចជំនាញ ក៏បានពិន័យអន្តរការណ៍ចំនួន០២ករណី បានអនុវត្តវិធានការអប់រំណែនាំបាន​ចំនួន០៦ករណី ធ្វើកិច្ចសន្យាដល់អ្នកនេសាទ​សរុបចំនួន ០៦នាក់ ដកហូតឧបករណ៍ឆក់សរុបចំនួន០៦គ្រឿង​ អួនអូសមានភ្ជាប់ខ្សែភ្លើងចំនួន០៦ចូរ។

លោកបន្ថែមថា ក្នុងការបង្រ្កាបបទល្មើសជលផលនេះ​ មិនមានការលើកលែងនោះទេ ទោះជនជាតិណាក៏ដោយ អោយតែនេសាទដោយល្មើសច្បាប់ ក្នុងដែនសមុទ្ររបស់ខេត្តកែប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm