កីឡាករ​បំរុង Rashford​ ស៊ុត Hat-Trick ខណៈ Manchester United បំបាក់ RB Leipzig ៥-០

2021/04/27 02:59:58 am        60

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford ត្រឹម​ជា​កីឡាករ​បំរុង​រកបាន​ ៣​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ​របស់ Manchester United ៥–០ លើ​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ RB Leipzig​។ ​Mason Greenwood ជា​អ្នក​បើក​ការ​នាំ​មុខ​នៅ​នាទី​ទី​២១ ខណៈ​គ្រាប់​ដែល​នៅសល់​សុទ្ធតែ​សំរេច​នៅ​វគ្គ​ទី​២​។


​​កីឡាករ​អង់គ្លេស Rashford ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ចូល​អំឡុង​នាទី​ទី​៦០ ក៏​រក​បាន ២​គ្រាប់​ផ្ទួនៗ​នៅ​នាទី​ទី​៧៤ និង​៧៨ មុន​ពេល​ដែល Anthony Martial ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​នៅ​នាទី​ទី៨៧ ហើយ Rashford​ ដដែល​ក៏​រក​បាន Hat-Trick នៅ​ចុង​ម៉ោង​នាទី​ទី​៩០+២​។ ​នេះ​ជា​ជ័យជំនះ​ ២​ប្រកួត​ជាប់​គ្នា​ហើយសំរាប់ Manchester United ដើម្បី​ឈរ​លើ​គេ​ក្នុង​ពូ​ល H មាន ៦ពិន្ទុ​ពេញ ​ស្រប​ពេល PSG ឈរ​លេខ២ មាន ៣ពិន្ទុ​ក្រោយ​ឈ្នះ​នៅ​ទឹកដី Istanbul Basaksehir ២–០​។


​​ងាក​ទៅ​ជំនួប​រវាង Juventus​ និង Barcelona នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​ជា​ការ​ប្រកួត​ក្នុង​ពូ​ល G​។ ​​Juventus​ ដែល​បន្ត​គ្មាន Cristiano Ronaldo ដែល​នៅ​មិនទាន់​ជា​ពី Covid-19 នោះ​បាន​រង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ ២–០​។ ​Ousmane Dembele​ ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​ទី១៤ ខណៈ​គ្រាប់​ទី២ ​ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​ដោយ​ពិន័យ ១១ម៉ែត្រ​របស់ Lionel Messi​ ក្រោយ​កំហុស​របស់​ខ្សែ​ការពារ Juventus ​លើ Ansu Fati​។ ​Barcelona ចាប់ផ្ដើម ២ប្រកួត​ដំបូង​ឈ្នះ​ទាំង២ មាន ៦ពិន្ទុ​ឈរ​លើ​គេ​ក្នុង​ពូ​ល G ខណៈ Juventus​ លេខ២ មាន ៣ពិន្ទុ ឯ​លេខ៣ និងលេខ៤ គឺ Dynamo Kyiv និង Ferencvarosi​ ដែល​ស្មើគ្នា ១–១ យប់មិញ​៕


​អត្ថបទ​៖​នាង សុភា​វុ​ធ


អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am