ឥណ្ឌា និងប៉ាគីស្ថាន បាញ់ប្រហារដាក់គ្នា ខណៈភាពតានតឹងកើនឡើងជុំវិញការវាយប្រហារនៅតំបន់កាស្មៀរ

2025/04/26 09:47:30 pm        321

កងកម្លាំងឥណ្ឌា និងប៉ាគីស្ថាន បានបាញ់ប្រហារដាក់គ្នាទៅវិញទៅមកនៅតាមខ្សែបន្ទាត់គ្រប់គ្រងព្រំដែន (LOC) ដែលបំបែកប្រទេសទាំងពីរ ខណៈអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ស្របពេលមានការព្រមានអំពីការកើនឡើងយោធាកាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីការវាយប្រហារដ៏សាហាវចុងក្រោយ នៅទីក្រុង Pahalgam ក្នុងតំបន់កាស្មៀររបស់ឥណ្ឌា។

តំបន់កាស្មៀរ ត្រូវបានខណ្ឌចែករវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីឯករាជ្យរបស់ខ្លួនកាលពីឆ្នាំ១៩៤៧ ដោយប្រទេសទាំងពីរបានទាមទារទឹកដីទាំងស្រុង ប៉ុន្តែគ្រប់គ្រងផ្នែកដាច់ដោយឡែកពីគ្នា ដែលនាំឱ្យភាពតានតឹងបន្តកើតមានឈានដល់អំពើហិង្សាជាច្រើនឆ្នាំមកនេះ។

ប្រភពកងទ័ពឥណ្ឌាបានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃសុក្រសប្ដាហ៍នេះថាភាគីប៉ាគីស្ថានបានចាប់ផ្តើមការបាញ់ប្រហារនេះ។ មន្ត្រីរដ្ឋាភិបាលម្នាក់នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក៏បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសុក្រផងដែរថា ទាហានបានបាញ់តបតគ្នា ប៉ុន្តែពុំបាននិយាយថាភាគីខាងណាជាអ្នកចាប់ផ្តើមបាញ់តបតគ្នាមុននោះទេ។

គួររម្លឹកថា ក្រុមឧទ្ទាមសង្ស័យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់កាលពីថ្ងៃអង្គារសប្ដាហ៍នេះនៅក្នុងរមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ស្អាតនៃទីប្រជុំជន Pahalgam ក្នុងការវាយប្រហារសម្លាប់មនុស្សរង្គាលមិនធ្លាប់មាន ក្នុងរយៈពេល២៥ឆ្នាំ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។ សេចក្តីថ្លែងការណ៍មួយត្រូវបានចេញផ្សាយក្រោមឈ្មោះថា រណសិរ្សតស៊ូ ដែលត្រូវគេជឿថាជាការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ Lashkar-e-Taiba មានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm