លោកប្រធានាធិបតីអាមេរិក Donald Trump បានអះអាងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ២៥មេសា ថាកិច្ចចរចាពន្ធកំពុងដំណើរការជាមួយប្រទេសចិន ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធការចរចាណាមួយដែលបានកើតឡើង ជាសញ្ញាចុងក្រោយនៃជម្លោះជាបន្តបន្ទាប់អំពីវឌ្ឍនភាពត្រូវបានធ្វើឡើងដើម្បីបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្ម ដែលកំពុងគំរាមកំហែងដល់ការរាំងស្ទះកំណើនសេដ្ឋកិច្ចពិភពលោក។
លោក Trump បានប្រាប់ទស្សនាវដ្តី TIME ថាកិច្ចពិភាក្សាកំពុងដំណើរការ ហើយថាប្រធានាធិបតីចិន លោកXi Jinping បានទូរស័ព្ទមករូបលោក ជាការអះអាងដែលលោកបាននិយាយម្តងទៀតទៅកាន់អ្នកសារព័ត៌មាននៅពេលលោកកំពុងចាកចេញពីសេតវិមានកាលពីព្រឹកថ្ងៃសុក្រទៅកាន់ទីក្រុងរ៉ូមដើម្បីចូលរួមពិធីបុណ្យព្រះសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis)។
ប្រទេសចិនបានវាយបកវិញនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលបង្ហោះដោយស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកថា ចិន និងសហរដ្ឋអាមេរិក មិនមានការពិគ្រោះ ឬការចរចាលើ ពន្ធគយនោះទេ ។អាមេរិកគួរតែឈប់បង្កើតភាពច្របូកច្របល់ទៀតទៅ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានលើយន្តហោះ Air Force One នៅថ្ងៃសុក្រដដែលនោះ លោក Trump បាននិយាយថា អាមេរិកនឹងឈ្នះ ប្រសិនបើប្រទេសចិននឹងបើកទីផ្សាររបស់ខ្លួនចំពោះផលិតផលអាមេរិក ហើយការដំឡើងពន្ធគយអាចធ្វើឱ្យរឿងនោះកើតឡើង៕