ការរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័របានធ្វើឱ្យមនុស្សជាង ៣០ នាក់បានរងរបួស ខូចខាតអគារជាង៨០០ខ្នង និងបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយនៅក្នុងទីក្រុងកំពង់ផែ Esmeraldas នៃប្រទេសអេក្វាឌ័រកាលពីថ្ងៃសុក្រសប្ដាហ៍។
សេវាឆ្លើយតបគ្រាអាសន្នរបស់ប្រទេសអេក្វាឌ័របានរាយការណ៍ថាមនុស្ស៣២ នាក់បានរងរបួស អគារ ១៧៩ ខ្នង ត្រូវបានបំផ្លាញ និងផ្ទះចំនួន ៧១៦ ខ្នងត្រូវបានខូចខាតក្នុងការរញ្ជួយដីដែលបានអង្រួនដល់រដ្ឋធានីគីតូ (Quito)។
អ្នកនេសាទម្នាក់ឈ្មោះ Andres Mafare អាយុ៣៦ ឆ្នាំកំពុងដើរទៅកាន់កំពង់ផែ នៅពេលលោកបានឮសំឡេងប្រេះ ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានអង្រួនខ្សែភ្លើងពីលើក្បាលលោក។
ការរញ្ជួយដីបានវាយប្រហារជម្រៅ២៣គីឡូម៉ែត្រ ខណៈក្រុមអាជ្ញាធរបដិសេធចេញការព្រមានរលកស៊ូណាមិ។
កាលពីសប្តាហ៍មុន ប្រទេសអេក្វាឌ័របានប្រារព្ធខួបនៃការរញ្ជួយដីឆ្នាំ ២០១៦ ដែលបានវាយប្រហារឆ្នេរសមុទ្រ Manabi និងខេត្ត Esmerallas ។ ដោយការរញ្ជួយកម្លាំង ៧,៨ រ៉ិចទ័រ គ្រោះមហន្តរាយនោះបានសម្លាប់មនុស្ស ៦៧៣ នាក់ និងរបួសប្រហែល ៦.៣០០ នាក់៕