កីឡា​កាយសម្ព័ន្ធ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​១ ដោយ​ជោគជ័យ​

2021/12/08 06:28:54 pm        117

​កាយសម្ព័ន្ធ៖ វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​កម្រិត​១ និង​បោះ​ជុំរុំនៅ​សាលាបឋមសិក្សាសាលា​លេខ​៥ ខេត្តកំពង់ឆ្នាំង ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជាបានបញ្ចប់​ហើយ ក្រោយ​ដំណើរ​ការរៀបចំ ១​សប្ដាហ៍​ពេញចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២១ នេះ។​

​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ផ្អែក​តាម​ផែនការ​សកម្មភាពឆ្នាំ​២០២១ របស់​សហព័ន្ធសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេសគ្រូ​ជំនាញកម្រិត​១ (Level 1 Class P3+Training Camp) ដើម្បី​ពង្រឹង​នូវ​គុណភាព​បច្ចេកទេសជូន​ដល់​គ្រូបង្វឹក​កម្រិត​១ ប្រភេទ​កីឡា​កាយសម្ព័ន្ធឱ្យមាន​ការយល់ដឹង​កាន់តែ​ប្រសើរ និង​ត្រៀមលក្ខណៈ​ឱ្យបាន​ល្អសម្រាប់​ចំណេះជំនាញ​មួយ​នេះ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ និង​ត្រៀម​ឆ្ពោះទៅរក​ឧត្តមភាពក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​ដដែល​បន្ដថា ឆ្លងកាត់​ការសិក្សា​នេះសិក្ខាកាមបានបង្ហាញ​ឱ្យឃើញ​អំពី​ការយល់ដឹង​បន្ថែម​លើ​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​ផ្ទាល់ នៃ​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​គ្រូបង្វឹក​កម្រិត​១ ព្រមទាំង​លើកកម្ពស់​នូវ​កម្រិត​សមត្ថភាព​បច្ចេកទេស និង​ដកស្រង់​បាន​នូវ​បទពិសោធន៍​ល្អៗថ្មីៗ​បន្ថែមទៀត ជាពិសេស​គឺ​បាន​យល់ដឹង​អំពី​ការផ្លាស់ប្តូរ​ច្បាប់​ថ្មី ២០២១-២០២៤ ផងដែរ​។

បើសិន​មានលទ្ធភាព​ធ្វើការ​សិក្សា​តាមរយៈ​ការបើក​វគ្គប​ច្ចេកទេស​គ្រូ​ជំនាញ និង​សិក្ខាសាលា ឬ​ធ្វើការ​បោះជំរុំ (Training Camp) ឱ្យបានញឹកញាប់​ជា​រៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនីកាន់តែ​មានការ​យល់ដឹង​លើ​បច្ចេកទេស និង​អាច​លើកកម្ពស់​គុណផល​កាន់តែ​ប្រសើរ​ថែមទៀត។​ ​សូមបញ្ជាក់ថា ឆ្លងកាត់​ការសិក្សា​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង សិក្ខាកាម​ទាំង ២២​នាក់មាន​នារី ០៦​នាក់ទទួលបាន​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ ដោយ​ទទួលបាន​និទ្ទេស​ល្អ​ចំនួន ១០​នាក់ស្មើ ៤៥,៤៥%, និទ្ទេស​ល្អ​បង្គួរ ៨​នាក់ស្មើ​៣៦,៣៦% និង​និទ្ទេស​មធ្យម ០៤​នាក់ស្មើ​ ១៨,១៨% ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        60
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        104
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm