កោះទំហំជិត៤ហិកតាក្នុងស្រុកបាកាន ត្រូវបានបញ្ចុះបឋមសិលាអភិវឌ្ឍន៍ទៅជាឧទ្យានបាកាន កោះនៃការត្រាស់ដឹង

2025/04/26 11:44:24 pm        539

ពោធិ៍សាត់៖ កោះទំហំជិត៤ហិកតា នៅវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាកសាង និងអភិវឌ្ឍន៍ឲ្យក្លាយទៅជាឧទ្យានបាកាន កោះនៃការត្រាស់ដឹង។

ពិធីបញ្ចុះបឋមសិលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន និងដោយមានការចូលរួមឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងារឃុំទាំង៩ក្នុងស្រុកបាកាន អាជ្ញាធរស្រុកបាកាន និងបងប្អូនប្រជាពលរដ្ឋលោយាយលោតាយ៉ាងច្រើនកុះករ ។

ព្រះតេជគុណសុតន្តោ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានមានសង្ឃដីកា​រៀបរាប​អំពីប្រវត្តិនៃកោះទំហំជិត៤ហិកតានេះ​ គឺកើតឡើងពីការស្តារស្ទឹងពោធិ៍សាត់ចាស់ យកអាចម៍ ដីចាក់បំពេញកសាងកោះនេះឡើង ។

លោកយាយលោតា ដែលបានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះ​បឋមសិលាកសាង និង​អភិវឌ្ឍន៍​ឲ្យក្លាយទៅ​ជាឧទ្យានបាកាន កោះនៃការត្រាស់ដឹង បានបង្ហាញ់ក្តីរីករាយដោយស្រុកបាកាន​ទទួលបានសមិទ្ធផលថ្មី ។

ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍លើកឡើងថា កោះទំហំជិត៤ហិកតានេះ លេចចេញជារូបរាងដំបូងដោយ​ ព្រះតេជគុណសុតន្តោ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន និងគណៈកម្មការអាចារ្យវត្ត ​ហើយដោយទីតាំងកោះនេះ ស្ទឹង និងវត្តបាកាន គឺជាទីតាំងមាន​ជាប់ពាក់ព័ន្ធទៅនិង ប្រវត្តិឈ្មោះខេត្តពោធិ៍សាត់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានផ្តួចផ្តើម កសាង​បន្ថែម ​និងអភិវឌ្ឍន៍​ឲ្យក្លាយទៅជាឧទ្យានបាកាន ​កោះនៃការត្រាស់ដឹង ស្របតាម​តម្រូវការ​របស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងគោលបំណងបម្រើក្នុងផ្នែកសាសនា ក៏ដូចជាទីតាំងសម្រាប់​ប្រជាពលរដ្ឋ លំហែអារម្មណ៍ និងដើរហាត់ប្រាណជាដើម ។

ឯកឧត្ដម បានបន្ថែមថា ការកសាង និងអភិវឌ្ឍន៍​កោះនេះគឺមានការចូលរួមពីក្រុមការងារ​គណបក្ស​ប្រជាជនកម្ពុជាចុះជួយស្រុកបាកាន​ និងពីសប្បុរសជននានាផងដែរដោយបែងចែកជា៥ផ្នែកធំៗ គឺទី១ ការស្ថាបនាស្ពាន​បេតុងចូលកោះ ទី២ការស្ថាបនាផ្លូវដើរខ្វាត់ខ្វែងនៅលើកោះ​ដោយក្រាលថ្ម​ម៉ាបខ្មែរ ទី៣ការរៀបចំដាំដើមឈើសួនច្បារ និងរូបចម្លាក់ផ្សេងៗសរុបចំនួន៩តំបន់ ទី៤ការរៀបចំ​តាមច្រាំងជុំវិញកោះ និងទី៥ការស្ថាបនាក្លោងទ្វារ និងផ្លូវចូលកោះ ៕



អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm